សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងអំពាវនាវឲ្យអ្នកនេសាទប្រគល់ឧបករណ៍នេសាទខុសច្បាប់
ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងអំពាវនាវដល់អ្នកធ្វើនេសាទទាំងអស់ ត្រូវបញ្ឈប់ការប្រើឧបករណ៍ឆក់ត្រី ព្រោះវាជាទង្វើរខុសច្បាប់ ហើយទទូចឱ្យអ្នកនេសាទយកមកខុសច្បាប់នោះប្រគល់ជូនមន្ត្រីជំនាញនិងអាចរួចផុតពីការមានទោសទណ្ឌផងដែរ។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្ត បានបញ្ចាក់ថា៖ ការលួចប្រើប្រាស់ឧបករណ៍ ឆក់ក្តៅ ឆក់ត្រជាក់ និងខ្លះទៀតផលិតស្មាបាញ់សម្លាប់ត្រីមេពូជធំៗ ដែលវាកំពុងពងនៅក្នុងសំបុកវាជាការបំផ្លាញសម្បត្តិធនធាន មច្ឆជាតិរបស់ខ្លួនឯង ហើយកន្លងមកថ្មីៗនេះអ្នកខ្លះក៍ទទួលគ្រោះថ្នាក់ឆក់ស្លាប់ខ្លួនឯងផងដែរ។
លោកបន្តថា៖ ប្រការនេះ សូមការអំពាវនាវទៅប្រជាពលរដ្ឋ ឬអ្នកធ្វើនេសាទទាំងអស់ ត្រូវតែហ៊ានរាយការណ៍ជូនអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើប្រទះឃើញជនសង្ស័យណាមួយ លួចលាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ការប្រើឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់អាចនឹងមានទោសទណ្ឌថែមទៀតផង ដូច្នេះអ្នកនេសាទដែលប្រកបរបរនេសាទខុសច្បាប់ ត្រូវហ៊ានយកឧបករណ៍ដោយខុសច្បាប់ទាំងនោះ មកប្រគល់ឲ្យសមត្ថកិច្ចជំនាញអាច នឹងរួចផុតពីការមានទោស។

លោកមែនសារឿនមេភូមិរិទ្ធីសែនជ័យ២ឃុំអូរស្វាយបានបញ្ចាក់ថា៖លោកបានចូលរួមធ្វើការផ្សព្វផ្សាយនិងអំពាវនាវប្រជាសហគមន៍នេសាទ ជួយទប់ស្កាត់បទល្មើសនៅរដូវបិទនេសាទនេះផងដែរ ដើម្បីអភិរក្សត្រីមេពូជឱ្យសំបូរបែបឡើងវិញ។
លោកបន្តថា៖ច្បាប់ជលផលអាជ្ញាធរបានផ្សព្វផ្សាយបានទូលាយរួចមកហើយ សមល្មមតែចូលរួមគោរពនិងអនុវត្តទាំងអស់គ្នា បញ្ឈប់ប្រព្រឹត្តបទល្មើសទាំងនេះបើពុំនោះទេ នឹងអាចមានទោសថែមទៀត។
សូមបញ្ជាក់ថា៖កន្លងមកថ្មីៗនេះ ក៏មានប្រជាពលរដ្ឋម្នាក់ នៅភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយបានប្រើឧបករណ៍ឆក់ត្រី នៅតាមអូរត្រូវ ឆក់ខ្លួនឯងស្លាប់ ដើម្បីចៀសវាងនូវអំពើខុសច្បាប់ និងមានគ្រោះថ្នាក់ដល់ខ្លួនឯង អ្នកនេសាទដឹងថាជាអំពើខុសច្បាប់ ត្រូវយកឧបករណ៍ទាំងនោះ ប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការកម្ទេចចោល៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


