សន្តិសុខសង្គម
របាយការណ៍៖ ការជួញដូរ និងបរិភោគសាច់ឆ្កែ នៅតែជាបញ្ហារីកដូចផ្សិតនៅកម្ពុជា
របាយការណ៍របស់អង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) បានបង្ហាញថា ជារៀងរាល់ឆ្នាំសត្វសុនខ(ឆ្កែ)ប្រមាណ ២ទៅ៣លានក្បាល ត្រូវបានលួចចាប់ និងសម្លាប់យ៉ាងឃោឃៅ ដើម្បីយកសាច់ទាំងនោះទៅលក់បន្ តនិងបរិភោគជាអាហាររបស់មនុស្ស។ ប៉ុន្តែ ការជួញដូរ និងសម្លាប់សត្វសុនខនេះ មិនមានអាជ្ញាប័ណ្ណ និងមិនត្រឹមត្រូវតាមច្បាប់ឡើយដែលជាបញ្ហាមួយពិបាកក្នុងការដោះស្រាយ។
ប្រជាពលរដ្ឋដែលនិយមបរិភោគសាច់សុនខភាគច្រើនពួកគេយល់ថា សាច់នេះមានរស់ជាតិឆ្ងាញ់ ជាពិសេស អាចធ្វើជាថ្នាំព្យាបាលជំងឺ និងប៉ូវកម្លាំងថែមទៀតផង ដែលវាខុសទៅនឹងកត្តាវិទ្យាសាស្ត្រ។ ការរកឃើញដោយអង្គការសង្គ្រោះសត្វកម្ពុជាបង្ហាញថា ការបរិភោគសាច់ឆ្កែ អាចធ្វើឱ្យមនុស្សឆ្លងនូវមេរោគឆ្កែឆ្កួតបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងបាត់បង់ជីវិតបាន។

របាយការណ៍របស់អង្គការដដែលបានបង្ហាញថា សុនខដែលគេចាប់បាន រួចយកទៅសម្លាប់យ៉ាងឃៅនោះ បានមកពីសុនខអនាថា ឬលក់បន្តពីម្ចាស់ទៅឈ្មួញ ជាពិសេស ការលួចទាក់សុនខនៅតាមផ្លូវ និងនៅមុខផ្ទះតែម្តង។ ឈ្មួញបានដឹកតាមម៉ូតូ ឯខ្លះទៀត ដឹកដាក់ឡាន ដើម្បីយកទៅកន្លែងសម្លាប់រួចចែកចាយបន្តឱ្យអាជីវករ។ សុនខតែងត្រូវបានគេសម្លាប់ដោយវាយបំបែកក្បាល ចាក់ករ ច្រកក្នុងបាវរួចវាយ ខ្លះទៀតដល់ថ្នាក់ស្រុះទឹកក្តៅ និងដុតទាំងរស់ផងដែរ។
ដោយមើលឃើញពីបញ្ហានេះ អង្គការសង្គ្រោះសត្វកម្ពុជា សហការជាមួយអង្គការដៃគូ និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការសិក្សាលើកដំបូងនៅកម្ពុជាក្នុងខេត្តសៀមរាប កាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងការហាមឃាត់ការជួញដូរ និងបរិភោគសត្វសុនខក្នុងខេត្តនេះ។ ជាលទ្ធផល នៅដើមឆ្នាំ២០២១ ខេត្តនេះ បានចេញសេចក្តីប្រកាសហាមប្រាមការជួញដូរ និង បរិភោគសុនខ ព្រមទាំង រឹបអូសបានសុនខចំនួន ៦១ក្បាល។ ក្រោយពីមានការរឹបអូស អង្គការសង្គ្រោះសត្វកម្ពុជា ក៏ធ្វើការព្យាបាលលើពពួកសនុខណាដែលរងរបួសក្រោយពីពួកគេត្រូវបានចាប់យកទៅសម្លាប់។

ដើម្បីជួយលុបបំបាត់ការបរិភោគ និងជួញដូរសុនខនេះបាន អង្គការសង្គ្រោះសត្វកម្ពុជា បានព្យាយាមផ្សព្វផ្សាយពីផលប៉ះពាល់ចំពោះសុខភាពក្រោយពីបរិភោគសាច់សុនខ ក៏ដូចជា សំណូមពរដល់សាធារណជនបញ្ឈប់ការបរិភោគសាច់សុនខ ឬឆ្មា ទៅទៀត ដើម្បីសុខភាព និងជីវិតសត្វចិញ្ចឹមទាំងនេះ។ អង្គការនេះ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាលបន្តធ្វើសកម្មភាព ដើម្បីបញ្ឈប់ការសម្លាប់ដ៏ឃោឃៅនេះ។
គួររំលឹកថា សត្វសុនខ គឺជាសត្វមួយប្រភេទដែលត្រូវបានគេចាត់ទុកជាសត្វមានភាពស្និតស្នាលជាមួយនឹងមនុស្សស្ទើរតែក្លាយជាសមាជិកគ្រួសារទៅហើយ ដោយមានប្រទេសមួយចំនួនបានចេញច្បាប់តែម្តងនូវការហាមឃាត់ការជួញដូរ និងបរិភោគសត្វសុនខនេះ។ ដោយឡែក ក្នុងប្រទេសកម្ពុជាវិញ ពុំទាន់មានច្បាប់ហាមឃាត់ចំពោះការបរិភោគនិងជួញដូរ សត្វសុនខនៅឡើយទេ គ្រាន់តែក្នុងតំបន់ខ្លះ អាចមានច្បាប់ចំពោះបញ្ហានេះចេញដោយអភិបាលស្រុកតាមតំបន់ ដូចជា ក្នុងខេត្តសៀមរាបប៉ុណ្ណោះ។
បើតាមច្បាប់កម្ពុជាស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ក្នុងមាត្រា១១៣ បានចែងថា ចំពោះ បុគ្គលណាដែលបានបានបង្កើតកន្លែងធ្វើអាជីវកម្មសត្វ និងអាជីវកម្មពិឃាតសត្វ ដោយគ្មានលិខិតអនុញ្ញាត ឬមិនអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសបសុព្យាបាលត្រូវទទួលពិន័យជាប្រាក់ ពី ១០,០០០,០០០ (ដប់លាន)រៀល ទៅ ១៥,០០០,០០០ (ដប់ប្រាំលាន)រៀល៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន