Connect with us

សន្តិសុខសង្គម

ហួសឱសានវាទ ៥ ថ្ងៃ ម្ចាស់ហាងកំពង់ទូក នៅតែបន្តលក់ដូរមិនព្រមរុះរើ

បានផុស

នៅ

ទីតាំងអាហារដ្ឋានចំណតកំពង់ទូក ដែលគេធ្វើឡើងសម្រាប់​ឲ្យ​ភ្ញៀវទេសចរណ៍អន្តរជាតិចុះទៅរកកាណូតដើម្បីជិះលំហែរ ត្រូវបានគេកាឡៃទៅជាកន្លែងផឹកសុីយ៉ាងគគ្រឹកគគ្រេងនៅលើដងស្ទឹងសង្កែទៅវិញ ហើយក៏នៅតែបន្តលក់យ៉ាងគឃ្លើន ក្រោយពីមានសេចក្តីជូនដំណឹងពីសាលាក្រុងដែលបញ្ជាអោយរុះរើរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ទីតាំងចំណតទូក ដែលសាងសង់ពីលើស្ទឹងសង្កែកណ្តាលក្រុងបាត់ដំបង ដែលបច្ចុប្បន្នគេដឹងថា មានអ្នកជួលបន្ត​ពី​មន្ទីរទេសចរខេត្តបាត់ដំបងនោះ ហាក់ផ្គើននឹងអាជា្ញធរក្រុង ដែលព្រមានរហូតដល់ ៣ ដង អោយរុះរើចេញជាបន្ទាន់ ដើម្បីរក្សាសណ្តាប់ ធ្នាប់និងសោភ័ណភាពក្រុងយ៉ាងណាក៏ដោយ ក៏ម្ចាស់ទីតាំងនេះ នៅតែមិនខ្វល់ និង បន្តលក់គ្រឿងក្លែមផ្គើនអាជ្ញាធរបន្ថែមទៀត។ មកទល់និងថ្ងៃទី ២៩ សីហានេះ ជាថ្ងៃទី៥ហើយ ដែលលើសថ្ងៃផុតឱសានវាទ របស់រដ្ឋបាលក្រុងបាត់ដំបងអោយទីតាំងចំណតទូករុះរើចេញពីមាត់ស្ទឹងសង្កែ បើពុំនោះទេនឹងមានវិធានការផ្លូវច្បាប់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៧ សីហា ឆ្នាំ២០២២ របស់អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានជូនដំណឹងជាលើកទី៣ដល់ម្ចាស់អាជីវកម្ម «ចំណតទូក» ដែលមានទីតាំងនៅក្បែរផ្សាររាត្រី នាគបាញ់ទឹក តាមបណ្ដោយច្រាំងស្ទឹងសង្កែ ផ្លូវលេខ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវរុះរើទីតាំងអាជីវកម្មរបស់ខ្លួនឲ្យអស់ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ត្រឹមថ្ងៃទី២៤ សីហា ឆ្នាំ២០២២ ជាកំហិត។

បើទោះបីជាមានការព្រមានអោយរុះរើចំនួន ៣ លើកមកហើយក៏ដោយ ក៏គេសង្គេតឃើញទីតាំងចំណត ទូកនេះ មិនព្រមរុះរើ និង បន្ថែមទាំងចាក់ភ្លេងលឺៗ បើកភ្លើងព្រោងព្រាត ផ្តល់សេវា លក់ដូរ គ្រឿង ក្លែមធម្មតា ហាក់ផ្គើននិងមិនខ្វល់ពីការព្រមានរបស់រដ្ឋបាលក្រុងបាត់ដំបងឡើយ។

ទីតាំងនេះគេមិនទាន់ដឹងថាជារបស់អ្នកណានោះទេ គ្រាន់តែដឹងថា កំពង់ទូកឬចំណតទូក ដែលមានទីតាំងនៅចំណុចខាងលើនេះ ត្រូវគេចាំបានថា បានសាងសង់ឡើង នៅក្នុងអំឡុងរាជកាលរបស់ ឯកឧត្តម ច័ន្ទ សុផល នៅកាន់តំណែងអភិបាលខេត្តបាត់ដំបង ក្រោមគំនិតផ្ដូចផ្ដើមរបស់មន្ទីរទេសចរណ៍ខេត្ត សាងសង់ធ្វើជាចំណតទូក ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។

ប៉ុន្តែក្រោយមកចំណតទូកនេះ កើតចេញជារូបរាង ប្រែក្លាយទៅជាកន្លែងលក់ដូរគ្រឿងក្លែម និងគ្រឿងស្រវឹងទៅវិញ ដែលទីតាំងនេះត្រូវបានគេផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយ។ ទីនេះគេក៏មិនដែលប្រទះឃើញមានទូក ឬ កាណូត ដឹកភ្ញៀវទេសចរចូលចតចំណតទូកមួយនេះមួយគ្រឿងណាឡើយ ក្រៅពីលក់ដូរគ្រឿងស្រវឹង។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដែលកំពុងអនុវត្តន៍តាមបញ្ជារបស់អភិបាលខេត្តបាត់ដំបង កំពុងតែចាត់វិធានការនានា ក្នុងការរៀបចំសណ្តាប់ ធ្នាប់និង សោភ័ណភាពក្រុងដូចជា អោយពលរដ្ឋទម្លាក់សំយ៉ាប ស្លាកពាណិជ្ជកម្មដោយ អោយរៀបចំឡើងវិញតាមគំរូថ្មី ការចាប់បញ្ជូនជនអនាថា ក្មេងញៀនថ្នាំ ជាដើម។ លោកបានបញ្ជាក់ប្រាប់កម្ពុជាថ្មីនាព្រឹកថ្ងៃទី ២៩ សីហា នេះថា បើទោះបីជាមានការផុតឱសានវាទក៏ដោយ ក៏លោកសន្យាថា​នឹង​រុះរើនេះនិងមិនអោយហួសថ្ងៃបុណ្យអុំទូកនាពេលដ៏ខ្លួនខាងមុខនេះជាដាច់ខាត៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម