Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ បង្ក្រាប​ល្បែងស៊ីសង​អិន​ធឺ​ណេ​ត ឃាត់ខ្លួន​៧​នាក់

បានផុស

នៅ

​ភ្នំពេញ ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះបង្ក្រាប ចុះបង្ក្រាប​ល្បែងស៊ីសង​តាម​អន​ឡាញ​មួយកន្លែង​របស់​ជនជាតិ​ចិន​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​៧​នាក់ ស្រី​១​នាក់ ដកហូត​ក្បាល​ទូរទស្សន៍​បាន​៣៨​គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ នេះ​បាន​ធ្វើ​ឡើ​ង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ហាង​អិន​ធឺ​ណេ​ត យី​ហោ ស្កា​យ​ណេ​ត អិន​ធឺ​ណេ​ត កាហ្វេ ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច​ឱ្យ​អាជ្ញាធរ​ទាំង​២៥​ខេត្ត ក្រុង ចុះបង្ក្រាប​រាល់​ទីតាំង​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទាំងអស់​ទូទាំងប្រទេស​។

បន្ទាប់ពី​ទទួល​បាន​សេចក្តី​សម្រេច ពី​រាជរដ្ឋាភិបាល​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ ជុំវិញ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ហើយក៏​ធ្លាប់​បាន​ណែនាំ​ផ្ទះ​ខាងលើ​ផង​ដែរ ស្រាប់តែ​ស្ងាត់ៗ លួច​បើក​លេងល្បែង​សុ​ី​សង​តាម​អន​ឡាញ ទើប​កម្លាំង​អាជ្ញាធរ សមត្ថកិច្ច​ចុះ​បង្ក្រាប ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​៧​នាក់ ស្រី​១​នាក់ ដកហូត​ក្បាល​ទូរទស្សន៍​បាន​ចំនួន​៣៨​គ្រឿង។

បច្ចុប្បន្ន មនុស្ស​ទាំង​៧​នាក់ និង​សម្ភារៈ ដែល​បាន​ដកហូត អាជ្ញាធរ ប្រគល់​ឲ្យ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យកទៅ​សាកសួរ នៅ​ទីបញ្ជាការ តាម​នីតិវិធី ហើយ​ហាង​ខាងលើ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន៕

ដោយ​ ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម