Connect with us

សន្តិសុខសង្គម

ផ្សាររថយន្តខុសបច្ចេកទេស​ ប៉ះចរន្ដអគ្គិសនីឆក់ស្លាប់ភ្លាមៗក្នុងយាន្ដដ្ឋានជួសជុល

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុបន្ទាប់ពីផ្សាររថយន្តខុសបច្ចេកទេសប៉ះខ្សែភ្លេីងបណ្តាលឲ្យឆក់ នៅក្នុងយាន្តដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ(ផ្លូវ៥០ម៉ែត្រ) ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ ថូ ផាត់យុត ភេទប្រុស អាយុ២៨ឆ្នាំ ជាងផ្សារ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានផ្សារតោនរថយន្តមួយគ្រឿង ខណៈកំពុងផ្សារក៏បានប៉ះខ្សែភ្លេីងបណ្តាលឲ្យឆក់ ភ្លាមនោះបងប្អូនឃេីញដូចនេះក៏ជួយសង្គ្រោះនាំគ្នាយកទៅកប់ដីខ្សាច់តែដោយអកុសល​ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

ក្រោយមកសមត្ថកិច្ចជំនាញបានពិនិត្យកោសល្យវិច័្ចយរួចក៏បានបញ្ជាក់ថា បុរសដែលបាត់បង់ជីវិតខាងលើពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន ដូច្នេះសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម