សន្តិសុខសង្គម
សង្ឃ ដូនជី បន្តបិណ្ឌបាត្រ និងអង្គាសបច្ច័យ តាមផ្សារ ខណៈក្រសួងបានប្រកាសហាមឃាត់
ខេត្តបន្ទាយមានជ័យ ក្រោយពីស្បើយជំងឺ កូវីដ-១៩ មក គេឃើញមាន សង្ឃជាច្រើនអង្គនិមន្តចេញបិណ្ឌបាត្រ ត្រាច់ចរ គ្រប់ច្រកល្ហក ពិសេសក្នុងផ្សារ ក្នុងនោះក៏មានស្ត្រីវ័យចំណាស់ស្លៀកពាក់ស ដូចដូនជីមួយចំនួនកាន់ក្រដាសកម្មវិធីបុណ្យ (ប្រូក្រាម) និងផ្តិលដើរអង្គាសបច្ច័យតាមផ្ទះ និងតាមផ្សារ ហើយអះអាងថាយកទៅកសាងវត្ត ដោយប្រជាពលរដ្ឋមិនដឹងថា ដូនជី សង្ឃពិតប្រាកដ ឬក្លែងក្លាយនោះទេ។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះសង្ឈ លោកអាចារ្យ ដូនជី បញ្ឈប់សកម្មភាព ដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធីបុណ្យកឋិនទាន ដែលនឹងចូលមកដល់នៅថ្ងៃទី១១ តុលាឆ្នាំ២០២២។

កន្លងមកថ្មីៗនេះ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាស សង្ឃ និងដូនជីត្រូវបញ្ឃប់រាល់សកម្មភាពដើរត្រាច់ចរគ្រប់ច្រកល្ហក បិណ្ឌបាត្រ ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវបុណ្យទានមកដល់ ដោយពុំអនុញ្ញាត ព្រះសង្ឃ លោកអាចារ្យ ដូនជី ធ្វើសកម្មភាពរៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងរដូវបុណ្យកឋិនទាននោះឡើយ ពិសេសដើរចែកក្រដាសកម្មវិធីបុណ្យ តាមផ្ទះ នៅតាមផ្សារ ឬតាមរោងចក្រ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះវាប៉ះពាល់ដល់វិន័យសង្ឃ មិនគាប់ភ្នែកមហាជន និងធ្វើឱ្យបាត់បង់ជំនឿពីពុទ្ធបរិស័ទដែលជាអ្នកកាន់ព្រះពុទ្ធសាសនា។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានលើកឡើងថា ទោះបីជាមានការផ្សព្វផ្សាយ និងបានប្រកាសតាមរយៈគណៈសង្ឃទាំងពីរគណៈក៏ដោយ ក៏មានព្រះសង្ឃ លោកអាចា្យ និងដូនជី មួយចំនួនតូចនៅតែបន្តធ្វើសកម្មភាព ដើរបិណ្ឌបាត្រឬរៃអង្គាស បច្ច័យតាមផ្ទះ តាមទីផ្សារ ទីប្រជុំជន និងតាមរោងចក្រ ដែលទង្វើនេះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនាយ៉ាងខ្លាំង។ ក្រសួងធម្មការ និងសាសនា សំណូមពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយ និងរៀបចំខ្លួន ដើម្បីពង្រឹងការប្រតិបត្តិសន្ធាពុទ្ធបរិស័ទឱ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាត ហើយសូមចៀសឱ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់បង់សន្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។

គួរបញ្ជាក់ថា ពិធីបុណ្យកឋិនទានមានរយ:ពេល ២៩ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដោយត្រូវនឹងថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២៕
អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


