សន្តិសុខសង្គម
អាវុធហត្ថខេត្តតាកែវ បង្ក្រាបមុខសញ្ញាលួច និងអ្នកទទួលផលចោរកម្ម១០នាក់
ក្រោយមានប្រតិកម្មធ្ងន់ៗពីសំណាក់ប្រជាពលរដ្ឋក្រុងដូនកែវ ទៅលើកម្លាំងសមត្ថកិច្ចដែលធ្វេសប្រហេសក្នុងការបង្ក្រាប និងស្រាវជ្រាវបទល្មើសចោរកម្មក្នុងមូលដ្ឋានដែលកើតមានផ្ទួនៗកន្លងមក ពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចាប់ខ្លួនជនសង្ស័យមានទាំងអ្នកទទួលទិញផលចោរកម្ម និងអ្នកលួចបាន១០នាក់យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តការនេះ ធ្វើឡើងនៅរសៀងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ ជាលទ្ធផលជនសង្ស័យធ្វើសកម្មភាពលួច៧នាក់ និងម្ចាស់ទីតាំងទិញ លក់ អេតចាយដែលបានទទួលទិញផលចោរកម្ម៣ទីតាំង ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ទីតាំងដែលបានទទួលទិញផលចោរកម្មមាន ១ឈ្មោះ ជុន ណារួន ភេទប្រុស អាយុ៣០ឆ្នាំ ជាអាជីវកររស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ។ ២ឈ្មោះ យី ភ័សនី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ៣ឈ្មោះ កែវ សាលី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ដោយឡែកជនសង្ស័យទាំង៧នាក់មាន៖ ១ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វាវ ឃុំតាសឹង្ហ ស្រុកទ្រាំង។ ២ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំ។ ៣ឈ្មោះ ចៅ ភី ភេទប្រុស អាយុ២៧ឆ្នាំ ។ ៤.ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ៤១ឆ្នាំ។៥.ឈ្មោះ សុខ ថា ភេទប្រុស អាយុ២២ឆ្នាំ។ ៦.ឈ្មោះប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំ។ ៧.ឈ្មោ សូ សុដា ភេទប្រុស អាយុ២៤ឆ្នាំជនសង្ស័យទាំង៦នាក់ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ចំណែកវត្ថុតាងដែលរកឃើញមានខ្សែភ្លើងមួយចំនួនធំ។

បច្ចុប្បន្នទាំងអ្នកទិញ និងអ្នកលួច ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


