សន្តិសុខសង្គម
បាត់ខ្លួន ៤១ ថ្ងៃ ប្រទះឃើញសល់តែគ្រោងឆ្អឹង មិនទាន់ដឹងមូលហេតុ
សពយុវជនម្នាក់ ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង ក្រោយពីក្រុមគ្រួសារបានអះអាងថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសភាពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ជើងទាំងសងខាង ដោយបានដេកស្លាប់ក្បែនិងដុំថ្មដ៏ធំមួយ ព្រមទាំងមានបន្សល់ស្រោមដៃព៌ណខៀវ១គូ នៅលើដុំថ្មនោះផង ។

បើតាមការរៀបរាប់ពីឪពុកម្តាយរបស់សពបានបញ្ជាក់ថា កូនប្រុសរបស់គាត់មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូរដណ្តឹងរួចហើយដែរនៅតែថ្ងៃចូលរោងការប៉ុណ្ណោះ។

លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា។ ដោយឡែកម៉ូតូ លុយកាក់ និងគ្រឿងអលង្ការ គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺវាយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏តេលែងចូលរហូត។
ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត ១២ យប់ គាត់តេទៅលេងខ្លួនបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។
តាមការរៀបរាប់ពីម្ចាស់ចម្ការបានឲ្យដឹងថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើឲ្យគាត់ត្រូវអាក់ខានមិនបានមកបាញ់ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀតភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ណាស់ព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ។

នៅក្នុងករណីនេះដែរ គេកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយថា វាក៏អាចពាក់ព័ន្ធនិងអំពើឃាតកម្មដែរ ព្រោះពីទីកន្លែងកើតហេតុ ដល់ផ្ទះជនរងគ្រោះគឺមានចម្ងាយជាង២០km ដូច្នេះជនរងគ្រោះមិនអាចដើរមកដល់ទីនេះឡើយ គឺវាអាចសម្លាប់ហើយដឹកយកមកប្លុងចោលក៏អាចថាបានដែរ ប៉ុន្តែអ្វីៗត្រូវរង់ចាំការសន្និដ្ឋានរបស់សមត្ថកិច្ច៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


