សន្តិសុខសង្គម
ជាតិថៃ៧នាក់ចាញ់បោកមេខ្យល់ ត្រូវនគរបាលអន្តោប្រវេសន៍កម្ពុជាប្រគល់អោយនគរបាលអន្តោប្រវេសន៍ថៃ
ប៉ោយប៉ែត ៖ ជនជាតិថៃចំនួន៧រូបចាញ់បោកមេខ្យល់យកមកធ្វើការនៅកម្ពុជាត្រូវបានលោកវរសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតធ្វើការប្រគល់អោយទៅនគរបាលអន្តោប្រវេសន៍ថៃកាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២តាមច្រកអន្តរជាតិប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ជនជាតិថៃទាំង៧នាក់មានស្រី៥នាក់ ដែលត្រូវបានចាញ់បោកមេខ្យល់នាំយកមកធ្វើការនៅប្រទេសកម្ពុជា បានប្រគល់ជូនទៅលោកវរសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ។

ការប្រគល់ជនជាតិថៃទាំង៧នាក់ខាងលើធ្វើឡើងបន្ទាប់ពីស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧រូបនោះ អោយវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។
សូមបញ្ជាក់ថា ជាបន្តបន្ទាប់ជនជាតិថៃជាច្រើននាក់តែងចាញ់បោកមេខ្យល់មកធ្វើការខុសច្បាប់នៅកម្ពុជា ហើយក៏ត្រូវបានរកឃើញឃាត់បញ្ជូនទៅថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែត៕
ដោយ ៖ អ ពៅ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


