សន្តិសុខសង្គម
ស្គាល់អត្តសញ្ញាណនគរបាលដែលបានពលីនៅក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀននៅផ្លូវ៦០ម៉ែត្រ
ភ្នំពេញ ៖ ស្គាល់អត្តសញ្ញាណនគរបាលដែលបានពលីជីវិតនៅក្នុងហេតុការណ៍ចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយក្រុម នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ។
នគរបាលដែលពលីក្នុងហេតុការណ៍បង្ក្រាបនោះមាននាម ម៉ិច ឆាយភីវ័យ ឋានន្តរសក្ដិវរសេនីយ៍ត្រី ឋានៈនាយរងការិយាល័យផ្សព្វផ្សាយអប់រំ មានអាស័យដ្ឋាន ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
គូររំលឹកផងដែរថា ហេតុការណ៍ផ្ទុះអាវុធរហូតដល់មានមន្ត្រីនគរបាលម្នាក់ស្លាប់នោះ កើតវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវស្តុប៦០ម៉ែត្រ កែង៥០ម៉ែត្រ ដោយមុនកើតហេតុ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានប្រកាសតាម វិទ្យុទាក់ទង ឱ្យកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះបណ្ដាលឲ្យមានការផ្ទុះអាវុធតបតគ្នា បណ្ដាលឲ្យកងកម្លាំងម្នាក់ត្រូវស្លាប់បែបនេះ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


