សន្តិសុខសង្គម
ធ្លាយរឿងប្រធានសាខា ក.ប.ប. តាកែវ ទារលុយពីម្ចាស់ស្ថានីយឥន្ធនៈ ១ ខែ ដល់ ៦០ ម៉ឺនរៀល
មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ ហៅកាត់ថា ក.ប.ប. បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយប្រេងក្នុងខេត្ត ត្រូវបង់លុយឱ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនឹងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គង នៃការបម្រើសេវាកម្មរបស់ម្ចាស់ស្ថានីយ។

តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកការ៉ាស់សាំង បានបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូវខេត្តតាកែវ បានដាក់កំហិតឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី ២០ម៉ឺនរៀល ទៅ ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមការ៉ាស់សាំងតូច ធំ បើមិនដូច្នោះទេ នឹងផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលកើតមាន។

ប្រភពបង្ហើបថា ពេលកម្លាំងជំនាញកាំងកុងត្រូលចុះពិនិត្យការលក់តាមស្ថានីយប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រគឺត្រូវព្រមាន និងពិន័យ តែបើនិយាយត្រូវគ្នាជាមួយជំនាញ និងយល់ព្រមបង់លុយជាប្រចាំខែឱ្យគាត់ គឺអាចដំណើរការបានមិនអីទេ។

ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញរបស់លោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឱ្យម្ចាស់ស្ថានីយប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឱ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។
គួរបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ ស្ថានីយទាំងតូចទាំងធំ។ បើមានករណីបង់លុយឱ្យប្រធានសាខាកាំងកុងត្រូលមែននោះ អ្នកដែលរងគ្រោះពិតប្រាកដ គឺអ្នកទទួលសេវាពីការ៉ាស់សាំង មិនមែនថៅកែការ៉ាស់សាំងទេ ហេីយលោកប្រធានសាខានឹងគ្រប់ទឹកដូចជីកកំណប់ក្នុងមួយខែៗ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


