សន្តិសុខសង្គម
អាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជនសង្ស័យ៨នាក់ ដកហូតម្សៅសថ្លា១៥កញ្ចប់
ព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយសារធាតុញៀនដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខកែវផុស ចុះស្រាវជ្រាវនិងបង្ក្រាបបានមួយសំបុកធំ រួមទាំងដកហូតបានវត្ថុតាងបទល្មើសជាច្រើនមុខផងដែរ។
ក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបក្រុមជនសង្ស័យទាំងនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងជិត១០នាក់ រថយន្ត២គ្រឿងម៉ូតូ២គ្រឿងដើម្បីដេញស្ទាក់រហូតដល់ក្នុងព្រៃទើបចាប់ខ្លួនបាន។ សកម្មភាពឆ្មក់បង្ក្រាបនេះបានធ្វើឡើងនៅម៉ោង១៣និង៣០នាទី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយ កម្លាំង ស្នាក់ការសន្តិសុខកែវផុស ស្ថិតនៅចំណុចភូមិ ឫទ្ធី២ ឃុំ កែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៨នាក់ ដែលឃាត់ខ្លួននេះមាន១-ឈ្មោះថន ផន្លា ភេទប្រុស អាយុ៣៣ មុខរបរមិនពិតប្រាកដ។ ជនជាតិខ្មែរ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ២-ឈ្មោះផន ស្រីណា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៣-ឈ្មោះឈឹម ស្រីអូន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៤-ឈ្មោះផាន់ លំអង ភេទប្រុស អាយ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ។ ស្នាក់នៅភូមិ ឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៥-ឈ្មោះសឿន ចាន់ណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ស្នាក់នៅភូមិ ឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ៦-ឈ្មោះឆន សុឃឿន ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ មិនពិតប្រាកដ។ ស្នាក់នៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
៧-ឈ្មោះ យ៉ង សុភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចំការកៅស៊ូ ស្នាក់នៅ ភូមិតាពៅ ឃុំតានៃស្រុកព្រៃនប់ ព្រះសីហនុ ៨-ឈ្មោះ ធី ឡុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចំការកៅស៊ូ ស្នាក់នៅភូមិតាពៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឡែកវត្ថុតាងចាប់យករួមមាន ម្សៅសថ្លាចំនួន១៥កញ្ចប់( ធំ១០ កញ្ចប់ តូច០៥ កញ្ចប់) ថ្នាំគ្រាប់ផ្កាឈូក ៤គ្រាប់ ដបជក់៣ ទូរសព្ទ ៥គ្រឿង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង ប្រាក់២០ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕
ដោយ ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
ត្រួសៗ ពីបណ្ឌិតច្នៃម៉ូដ ឯម រៀម
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន
-
កីឡា៤ ថ្ងៃ មុន
Sammy និយាយថា គ្មាននរណាឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃមិនសន្លប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
បុរសវៀតណាម សម្លាប់អ្នកជិតខាង ព្រោះថ្លង់ ច្រៀងខារ៉ាអូខេ ឮៗពេក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
តើ យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលធ្លាក់នៅសមុទ្រខ្មៅ មានតម្លៃប៉ុន្មាន?
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
ព្រះរាជអាជ្ញាខេត្តតាកែវ កោះហៅលោក សុវណ្ណ រិទ្ធី ចូលបំភ្លឺករណីផ្សព្វផ្សាយព័ត៌មានមិនពិត
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
មូលហេតុ ស្ត្រីយកសពកូនអាយុ ៤ខែក្នុងផ្ទៃដោយទាំងពោះវៀន បាត់បង់ជីវិត