Connect with us

សន្តិសុខសង្គម

អធិការស្រុកបន្ទាយអំពិល ព្រមានចាត់វិធានការលើម្ចាស់ទីតាំងបើកល្បែងស៊ីសងជល់មាន់ 

បានផុស

នៅ

ល្បែស៊ីសងប្រភេទជល់មាន់ដ៏ធំនៅចំណុចតំបន់អភិវឌ្ឍន៍ជនពិការ ស្ថិតនៅក្នុងភូមិពោធិ៍ចាស់១ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ បើកឲ្យលេងយ៉ាងគក្រឹកគគ្រេង ហូរកញ្ជៀវពេញព្រៃត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចុះធ្វើការណែនាំ និងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាមិនឲ្យបន្តលេង បើនៅតែរឹងទទឹងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនយោគយល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះធ្វើការណែនាំ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅម្ចាស់ទីតាំងខាងលើនេះ បានធ្វើឡើងក្រោយពីពលរដ្ឋបានរាយករណ៍ជូន​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកក៏បាន បញ្ជាទៅលោកវរសេនីយ៍ឯក ឃុល ភិន អធិការនគរបាលស្រុក ភ្លាមនោះលោកក៏បានចាត់ឲ្យលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរង ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប។ តែដោយសារតែក្រុមញៀនល្បែងទាំងនោះដឹងខ្លួនជាមុនក៏បានឈប់លេងរត់ចែកផ្លូវគ្នាអស់រៀងៗខ្លួន បន្សល់ទុកនូវឧបករណ៍ក្រុងមាន់ជល់ ដំបូលប្រក់ តុ កៅអី និងអ្នកលក់គ្រឿងហូប រីឯម្ចាស់ទីតាំងបានគេចខ្លួនបាត់ស្រមោល។ តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានធ្វើការណែនាំដល់អ្នកញៀនល្បែងជល់មាន់ដែលនូវសេសសល់រួមទាំងអ្នកលក់គ្រឿងហូបអ្នក មើលខុសត្រូវនៅទីនោះ និងធ្វើកិច្ចសន្យាព្រមទាំងឲ្យតាមហៅម្ចាស់ទីតាំងខាងលើចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់ការផ្តល់ទីតាំងបើកឲ្យលេងល្បែងស៊ីសងបន្តទៀតផង​ដែរ។

បើតាមការសាកសួរពីលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ អធិការរងទៅកាន់អ្នកញៀនល្បែង និងអ្នកលក់ដូរនៅទីនោះបានបញ្ជាក់ថា ទីតាំងខាងលើនេះទើបបើកឲ្យលេងបានប្រមាណ២ទៅ៣សប្តាហ៍តែប៉ុណ្ណោះ។ តែទោះយ៉ាងណានេះក្តីបើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងដែលសកម្មជាងគេបានបញ្ជាក់ថា ទីតាំងនេះបានបើកឲ្យលេងជាយូរខែមកហើយ ពោលគឺប្រមាណជាង៣ខែទៅហើយ ដោយទីតាំងនេះមានដប់ទឹកសុទ្ធរាយប៉ាយជាច្រើនហើយផ្លូវចូលមានស្នាមកង់ឡាន ម៉ូតូ និងកន្លែងទីតាំងខាងលើទួកៗទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ លោកអធិការ និងអធិការរងបានបញ្ជាក់ថា លោកមិនបានដឹងទាល់តែសោះទើបតែទទួលបានបទបញ្ជាពីស្នងការ ខេត្ត និងអ្នកសារព័ត៌មានហើយរយះការកន្លងមកលោកតែងតែធ្វើការនាំឲ្យមន្ត្រីក្រោមឱវាតចុះតាមដានជារើយៗ នៅក្នុងមូលដ្ឋានតែមិន ដែលបានជួបប្រទះសោះ។

ភ្ជាប់ជាមួយករណីខាងលើនេះដែរកាលពីថ្មីៗកន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងដាច់ណាត់បំផុត  ឲ្យមន្ត្រីថ្នាក់ក្រោមជាតិត្រូវចុះអនុវត្តនូវគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ ទោះជាមានអ្នកចាំកាងពីក្រោយខ្នងពាក់ដល់ទៅផ្កាយ ឬលោកខែក្តី ក៏មិនយោគយល់ ដែរ៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥១ នាទី មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម