សន្តិសុខសង្គម
ចាប់ខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនបរទេសម្នាក់កាលពីចុងឆ្នា២០២២
កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដែលបាញ់សម្លាប់ជនបរទេសម្នាក់កាលពីចុងឆ្នាំ២០២២ បានហើយនៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ការចាប់ខ្លួននេះបានធ្វើឡើងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងដកហូតបានអាវុធខ្លីមួយដើម និងវត្ថុតាងមួយចំនួន។

បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យងថា ជនដៃដល់មានឈ្មោះ JOSEPH SWARTZ ហៅ ALEX ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស និងបានដកហូតអាវុធខ្លីចំនួនមួយដើម ម៉ាក RUGER ពណ៌ខ្មៅ លេខ 333-69464 គ្រាប់ប្រភេទ9MM ចំនួន07គ្រប់ ,បង់ចំនួន១ ,កូនកាំ បិតខ្លីចំនួន១ដើម, ម្សៅក្រាមថ្លា ពណ៌ស ចំនួន១ថង់តូច និងសំភារៈមួយចំនួន។

ក្រោយពីចាប់ខ្លួនជនដៃដល់បានសារភាពថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល២២និង០០នាទី រូបខ្លួន និងជនរងគ្រោះឈ្មោះ DACKAVI STRAHIJAI ព្រមទាំងសង្សាជនរងគ្រោះឈ្មោះ ផាន់ សុផាត ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បានទៅផឹកស៊ីជាមួយគ្នានៅហាង អាមែន នៅម្ដុំផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់មកពួកខ្លួនក៏បានឡើងជិះរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8021 ដើម្បីជូនជនរងគ្រោះទៅសម្រាក ហើយពេលមកដល់មុខសណ្ឋាគា ដឺភិច (កន្លែងកើតហេតុ) ជនរងគ្រោះក៏បានចុះពីលើដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែរចង្កឹះលេខរថយន្ត ហើយដើរសំដៅទៅមុខសណ្ឋាគា រួចក៏ដើរត្រលប់មកបើកទ្វាររថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ជនរងគ្រោះចំនួន៣គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងទម្លាក់ឈ្មោះ ផាន់ សុផាត ដែលសង្សាជនរងគ្រោះចុះពីលើរថយន្តនៅមុខផ្សារ អីអន2 ហើយរូបខ្លួនក៏ជិះរថយន្តបន្តគេចខ្លួនតែម្ដង ។

ជនដៃដល់បានបញ្ជាក់ថា មូលហេតុដែលរូបខ្លួនសម្លាប់ជនរងគ្រោះដោយសារតែកន្លងមកជនរងគ្រោះតែងតែធ្វើការគំរាមមកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុរូបមានឱកាសល្អ ក៏សម្រេចចិត្តបាញ់ទៅលើជនរងគ្រោះតែម្ដង។
សូមបញ្ជាក់ថា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៤០នាទី មានករណីឃាតកម្មបាញ់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ស៊ែកប៊ី នៅចំណុចមុខសណ្ឋាគារ ដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាទើបឈានដល់ការឃាត់ខ្លួន៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ