សន្តិសុខសង្គម
បញ្ជាដងបូមប៉ះខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
បុរសជាតៃកុងរថយន្ដបូមចំណីសត្វម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបញ្ជាដងបូមប៉ះជាមួយខ្សែភ្លើងតង់ស្យុងមធ្យម។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១០និង១២នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរស្ពានអូរក្រាំងអំបិល ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបានបញ្ជាដងសន្ទួចបូមខ្លាញ់ នៃរថយន្ដបូមចំណីសត្វ CP ប៉ះខ្សែភ្លើងតង់ស្យុងមធ្យម។
របាយការណ៍បញ្ជាក់ថា តាមការបញ្ជាក់បន្ថែមពីសាក្សីថា មុនដំបូងអ្នកបើកបររថយន្ដដឹកចំណីសត្វ បើកមកបែកកង់ ហើយបានហៅក្រុមប៉ះកង់ចល័តមកប៉ះ ពេលក្រុមប៉ះកង់មកដល់ម្ចាស់រថយន្តបានហៅអោយជួយ បូមខ្លាញ់ដងយោងសម្រាប់បាញ់ចំណីសត្វ ពេលកំពុងតែបញ្ជាបំពង់ដងបាញ់ចំណីសត្វ ដោយមិនបានគឹត និងច្បាស់លាស់លើចំណុចខ្សែភ្លើងបណ្ដាលឱ្យប៉ះជាមួយដងចុងបូមបាញ់ចំណីសត្វ ឆ្លងចរន្ដអគ្គិសនីឆក់ ស្លាប់ភ្លាមៗតែម្ដង៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


