សន្តិសុខសង្គម
អាជ្ញាធរឃាត់ខ្លួនមនុស្ស៤នាក់ ខណៈកំពុងដើររៃអង្គាសបច្ច័យតាមទីសាធារណៈ
បុរស២នាក់ និងស្ត្រីវ័យចំណាស់២នាក់ទៀតត្រូវបានអាជ្ញាធរធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីដើររៃអង្គាសបច្ច័យតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន មុខរោងចក្រ ជាលក្ខណៈអាជីពខុសប្រក្រតីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។
ការឃាត់ខ្លួនជនក្លែងបន្លំខាងលេីធ្វេីឡេីងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកទាំង៤ បានឆ្លើយថា ក្រុមគាត់មានទីលំនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

អាជ្ញាធរបានឲ្យដឹងថា ក្រោយពីឃេីញសកម្មភាពមនុស្សទាំង៤នាក់មានកាន់ឯកសារមួយសន្លឹកដេីរឃោសនារៃអង្គាសបច័្ចយតាមទីសាធារណៈហាក់មិនប្រក្រតីទេីបធ្វេីការឃាត់ខ្លួនសួរនាំតែម្តង។ អ្នកទាំង៤បានឲ្យដឹងថា ក្នុងការដើររៃអង្គាស ក្នុងមួយថ្ងៃបានលុយពី១០មុឺនរៀល ទៅ២០មុឺនរៀល ដើរធ្វើសកម្មភាពក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា តាយាយ អ្នកដើររៃអង្គាស គ្នា៤នាក់ ម៉ូតូកង់បីមួយគ្រឿង មុខដដែលៗ កាន់ឯកសារមិនប្រក្រតីមួយសន្លឹក រៃលុយយកទៅកសាងវង្តនេះ វត្តនោះ យប់ឡើងចូលដេកសម្រាកសុទ្ធតែផ្ទះជួល ផ្ទះសំណាក់។ តែបើតាមអាជ្ញាធរបានឲ្យដឹងថា ក្រសួងអម្មការ មិនបានអនុញ្ញាតឲ្យមានអ្នកដើរធ្វើសកម្មភាពរៃអង្គាសបែបនេះទេ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់តម្លៃនៃព្រះពុទ្ធសាសនា៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


