Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនក្រុមដាវសាំម៉ូរ៉ៃ៩នាក់ ក្រោយកាប់ជនរងគ្រោះ និងប្លន់ម៉ូតូបានសម្រេច

បានផុស

នៅ

ក្រុមដាវសាំម៉ូរ៉ៃចំនួន៩នាក់ នៅក្នុងចំណោមបក្ខពួកសរុបចំនួន១៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវរហូត​ឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូបានសម្រេចរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិ(វាលទ្រា-អូរតាគី) ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រុមជនសង្ស័យប្រហែល១៥នាក់បានជិះម៉ូតូ០៥គ្រឿងធ្វើសកម្មភាពកាប់ទៅ​លើជនរងគ្រោះឈ្មោះ ញ៉ វាសនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល បណ្តាលអោយរងរបួសត្រង់ស្មាខាងស្តាំ(របួសធ្ងន់) បន្ទាប់ពីធ្វើសកម្មភាពរួចក៏បន្តទៅកាប់ប្លន់យកម៉ូតូ០១គ្រឿងទៀត របស់ជនរងគ្រោះឈ្មោះ ចិត ចិនសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចយកម៉ូតូជិះគេចខ្លួនបាត់ ។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យ កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច ជា អធិការចុះប្រតិបត្តិការនាំខ្លួន​ជនសង្ស័យចំនួន៩នាក់ ។

ជនសង្ស័យទាំងនោះរួមមាន ១. ឈ្មោះ វ៉ាន់ ជូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ២. ឈ្មោះ ពឿន សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោឃ្មុំ ស្រុកថ្មគោល ៣.ឈ្មោះ លឹម លីហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ៤. ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ៥. ឈ្មោះ សិទ្ធា ជីងហ្វុង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ៦. ឈ្មោះ កៀង វ៉ាន់ណេត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ៧. ឈ្មោះ ឌី ជីងហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ៨.ឈ្មោះ ឈួន លាងហូវ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល និង ៩.ឈ្មោះ យស់ សូនី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។

បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលបញ្ជូនទៅការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម