សន្តិសុខសង្គម
ស្នងការខេត្តកំពតអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោឲ្យចូលបំភ្លឺក្រោយបែកធ្លាយវីដេអូហិង្សាលើប្រពន្ធ
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ឲ្យចូលខ្លួនមកបំភ្លឺក្រោយបែកធ្លាយវីដេអូប្រើអំពើហិង្សាលើភរិយាបណ្ដាលឲ្យមានរបួសស្នាម។

យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមេសានេះ បានឲ្យដឹងថា «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហិង្សាលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់» ។
សូមបញ្ជាក់ថា យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថាជាប្រពន្ធរបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ បានបង្ហោះឲ្យមហាជនជួយរកយុត្តិធម៌ក្រោយរងការប្រើអំពើហិង្សាពីស្វាម៉ី។

ខាងក្រោមនេះជាក្លឹមសារទាំងស្រុងរបស់ឈ្មោះ ម៉ាត់ លក្ខិណា ដែលជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Ah Leak ដែលអះអាងថា ប្រពន្ធរបស់លោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ៖
នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ៕
អត្ថបទ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


