សន្តិសុខសង្គម
ក្រុមក្មេងទំនើង១១នាក់ ប្រដាប់ដោយកាំបិតតូចធំកាប់ចាក់គ្នា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌក្របួចជាប់
បន្ទាយមានជ័យ ៖ ក្មេងទំនើងមួយក្រុមមានគ្នីគ្នាសរុបប្រមាណ១១នាក់ បានជិះម៉ូតូដេញកាប់ក្រុមជនរងគ្រោះ៥នាក់ប្រដាប់ដោយដាវកាំបិតតូចធំ បណ្ដាលឲ្យរងរបួសម្នាក់ និងកាប់បំផ្លាញម៉ូតូ៣គ្រឿង កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ករណីហិង្សាដោយចេតនា ពីសំណាក់ក្រុមក្មេងទំនើបខាងលើលោកព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យកម្លាំងជំនាញរបស់លោកចុះទៅទីតាំងកើតហេតុហើយធ្វើយ៉ាងណាតាមក្របួចក្រុមក្មេងទំនើងឱ្យបាន។
ជាលទ្ធផលនៅព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៨និង១៥នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍ជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាជនសង្ស័យបានឈានដល់ការឃាត់ និងនាំខ្លួនជនសង្ស័យចំនួន១១នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដោយមានឈ្មោះទី១,ឈ្មោះឡន ជីឡុង អាយុ១៦ឆ្នាំ(បក្សពួក) ទី២,ឈ្មោះសម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ(បក្សពួកមានកាំបិតតែមិនបានចុះកាប់) ទី៣,ឈ្មោះញែប ឡុងហេង អាយុ១៧ឆ្នាំ(ដៃដល់មានកាំបិត) ទី៤,ឈ្មោះពេញ នរៈសត្យា អាយុ១៧ឆ្នាំ ភូមិ(បក្សពួក) ទី៥,ឈ្មោះខន រតនា អាយុ១៦ឆ្នាំ(បក្សពួក)មុខសញ្ញាចាស់ ទី៦,ឈ្មោះខន សិរីឧត្តមអាយុ១៦ឆ្នាំ(បក្សពួក)មុខសញ្ញាចាស់ ទី៧,ឈ្មោះយាន គារ៉ា អាយុ១៦ឆ្នាំ(បក្សពួក) ទី៨,ឈ្មោះធឿន ប៉ូលីន អាយុ១៧ឆ្នាំ(បក្សពួក) ទី៩,ឈ្មោះប៊ុឡា ផានិត អាយុ១៥ឆ្នាំ ភូមិសូភី (បក្សពួក) ទី១០,ឈ្មោះជូ បញ្ចះបញ្ញាអាយុ១៦ឆ្នាំ(បក្សពួក)មុខសញ្ញាចាស់ ទី១១,ឈ្មោះភាព ពីនធុក អាយុ១៥លា(បក្សពួក) ពួកខ្លួនទាំង១១នាក់ពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតប្រាកដមែន។
ដោយឡែកក្រុម ជនរងគ្រោះមានគ្នា៥នាក់ ទី១ឈ្មោះ សមុទ្យ ភេទប្រុស អាយុ១៦ឆ្នាំ ទី២ឈ្មោះ រដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ទី៣ឈ្មោះ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ឈ្មោះ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ទី៥ឈ្មោះ ឆាត សៀវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ។ ចំពោះជនសង្ស័យទាំង១១នាក់ខាងលើ សមត្ថកិច្ចកំពុងស្នើសុំគោលការណ៍ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់៕
ដោយ ៖ អ.ពៅ

-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ព័ត៌មានជាតិ១១ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ