Connect with us

សន្តិសុខសង្គម

ខ្យល់​កន្ត្រាក់​វាយ​បំផ្លាញ​ផ្ទះ​២៥​ខ្នង នៅ​ស្រុក​កំរៀង

បានផុស

នៅ

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន ចំនួន​២៥​ខ្នង​ដែរ ដែល​បាន​ដួលរលំ និង​ខូចខាត ខណៈ​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ក៏​ស្រាប់​តែ​មាន​ខ្យល់​កន្ត្រាក់​បោកបក់​មកជា​មួយ​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះធម្មជាតិ​ដែល​ស្ងប់ស្ងាត់​ជា​យូរ​មក​ហើយ​នេះ បាន​កើតឡើង​សាជាថ្មី កាលពី​វេលា​ម៉ោង​២ និង ៣០ នាទី​រសៀល ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២៣ នៅ​ចំណុច​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង។

យោងតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង លាយឡំ​និង​ខ្យល់​កន្ត្រាក់​មកជា​មួយ​ផង បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៥​ខ្នង ធ្ងន់ធ្ងរ​ចំនួន ៨​ខ្នង ។​

នៅក្នុង​ហេតុការណ៍​នេះដែរ គឺមាន​រលំ​ដើមឈើ តាមផ្លូវ​ជាតិ​លេខ​៥៩ ចំនួន ៤​ដើម ប៉ុន្តែ​ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម