សន្តិសុខសង្គម
លម្អិតបន្ថែម៖ ចាប់ខ្លួនជនជាតិចិន ២នាក់ ធ្វើសកម្មភាពចាប់ជំរិត នៅក្រុងព្រះសីហនុ
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតបុរសជនជាតិចិនម្នាក់ឱ្យចូលក្នុងរថយន្ត។

ក្រោយទទួលបានព័ត៌មាន ដែលប្រជាពលរដ្ឋរាយការណ៍ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព។ ភ្លាមៗនោះ កម្លាំងជំនាញបានជិះប្រដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឱ្យរងរបួសបុរសម្នាក់។
បន្ទាប់មក រថយន្តរបស់ជនសង្ស័យក៏បានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុចមុខផ្សារលើ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត ១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឱ្យខូចខាតផ្នែកខាងក្រោយរថយន្ត ហើយពេលនោះ កម្លាំងសមត្ថកិច្ច ក៏ស្ទាក់រថយន្តរបស់ជនសង្ស័យបាន។ ប៉ុន្តែ ពេលនោះ ជនសង្ស័យចំនួន ២នាក់បានចុះពីរថយន្ត បំណងរត់គេចខ្លួន ដោយម្នាក់សៀតអាវុធខ្លី ១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួចរត់ទៅតាមផ្លូវគៀនផ្សារ។

ទោះបីជាខំរត់គេចណា ក៏កម្លាំងសមត្ថកិច្ចនៅតែដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ខណៈជនសង្ស័យម្នាក់ទៀត បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ចវិញ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធ ២គ្រាប់ ទៅលើដី ដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ។
កម្លាំងសមត្ថកិច្ច បាននាំជនរងគ្រោះម្នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យម្នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។ ក្នុងនោះ សមត្ថកិច្ចរឹបអូសវត្ថុតាង ជារថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 (ជាមធ្យោបាយជិះធ្វើសកម្មភាព) អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១ មាន ៣គ្រាប់) កូនកាំបិតចុងស្រួច ទូរស័ព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ជាដើម។ បច្ចុប្បន្ន ករណីនេះ នគរបាលកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


