សន្តិសុខសង្គម
លោក ម៉ក់ ជីតូ៖ ជនជាតិខ្មែរអាមេរិក ៦ នាក់ ពាក់ព័ន្ធការរំដោះអ្នកទោសចិននៅក្រុងសៀមរាប
នៅក្នុងសន្និសីទកាសែតនៅមុននេះបន្តិច លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកបង្រ្កាបបទល្មើសគ្រឿងញៀនបានបង្ហាញអត្តសញ្ញាណឧក្រិដ្ឋជនដែលបានមកប្លន់រំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប។
លោក ម៉ក់ ជីតូ បានគូសបញ្ជាក់ថា រហូតមកដល់ពេនេះសមត្ថកិច្ចចាប់បានក្រុមជនសង្ស័យបានចំនួន ៧ នាក់។

លោក ម៉ក់ ជីតូ បានបង្ហើបពីតម្រុយជនសង្ស័យទាំង ៧ នាក់នោះមានជនជាតិខ្មែរអាមេរិក ៦ នាក់ និងជនជាតិចិនកាន់ប៉ាស្ព័រអាមេរិក ០១ នាក់។
លោកបញ្ជាក់ប្រវត្តិជនសង្ស័យជាអ្នករស់នៅអាមេរិកនៅតំបន់ LA និង CALIFORNIA ជាតំបន់ក្តៅដែលសំបូរក្រុមសង្គមងងឹត។
បើតាមលោក ម៉ក់ ជីតូ ហេតុការណ៍នៃការចូលមករំដោះអ្នកទោសចិន ពេលដឹកយកទៅគ្លិនិកឆ្មេញមួយកន្លែងនៅក្រុងសៀមរាបកាលពីថ្ងៃ ១៧ សីហា ២០២៣ ក្រុមឧក្រិដ្ឋជនបានរៀបចំផែនការយ៉ាងហ្មត់ចត់ ដោយមានត្រៀមសម្ភារៈនិងរួមទាំងបំពាក់អាវុធគ្រប់ដៃ។ ការរៀបចំរំដោះអ្នកទោសចិន ក្រុមឧក្រដិដ្ឋជនបានធ្វើសកម្មភាពផ្ទាល់មានគ្នាចំនួន ៤ នាក់ និងមានបក្សពួកខាងក្រៅជួយរៀបចំសកម្មភាព។
លោកបន្តថា ឧក្រិដ្ឋជនជាមេក្លោងដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៥២ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ក្រុមសមត្ថកិច្ចកំពុងបន្តចាប់ឲ្យខានតែបាន ហើយសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


