សន្តិសុខសង្គម
អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៨នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ស្វាយរៀង ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចកាស៊ីណូក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងចំណុចបន្ទប់ជួលលេខ១០០២ ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៨ នាក់៖
១.ឈ្មោះថាម ធីវ៉ា ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ៩៩៩ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នបន្ទាប់ជួលលេខ៣០៥ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
២,ឈ្មោះ ង្វៀង ធីធឿន ភេទស្រី អាយុ ៤៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទាប់ជួលលេខ៧ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៣,ឈ្មោះ ង្វៀង វាំងភឿង ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទាប់ជួលលេខ៧ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៤,ឈ្មោះ ចឹង ថាន់មិញ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូក្រោន មានទីលំនៅ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នអគារP ជាន់ទី៦ បន្ទប់លេខ៦៣០ ក្នុងកាស៊ីណូក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៥,ឈ្មោះ ឡេ ដាំងវៀក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទាប់ជួលលេខ៣០៥ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៦,ឈ្មោះ ដូ ស៊ុនឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ៩៩៩ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទាប់ជួលលេខ៣០៥ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៧,ឈ្មោះ ង្វៀង វឹងតឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទាប់ជួលលេខ១០០២ ស្ថិតនៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ៨,ឈ្មោះ ង្វៀង ថាញ់ទឹង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចប្បន្នស្នាក់នៅបន្ទាប់ជួលលេខ១០០២ ស្ថិតនៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន៣០ កញ្ចប់មានទម្ងន់៤១.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់) ម្សៅម៉ត់ពណ៌សចំនួន ០៦ កញ្ចប់ មានទម្ងន់ ១៣.៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់) ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន ១៧ គ្រាប់ មានទម្ងន់ ៨.៩០ ក្រាម (គិតទាំងសំបកវេចខ្ចប់) ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន ០៤ គ្រាប់ មានទម្ងន់១.៦០ក្រាម (គិតទាំងសំបកវេចខ្ចប់) ម្សៅក្រាមរឹងពណ៌ផ្ទៃមេឃចំនួន ០១ កញ្ចប់ មានទម្ងន់ ៣.៧០ក្រាម(គិតទាំងសំបកវេចខ្ចប់) ទូរសព្ទដៃចំនួន១២គ្រឿង។
ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង -លិខិតឆ្លងដែនចំនួន ០២ ក្បាល ម៉ូតូចំនួន ០២ គ្រឿង ម៉ាកVISIOV ស្លាកលេខ70-CI245.46 លេខតួRIHJF5810GX217444 សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។ អត្តសញ្ញាណប័ណ្ណវៀតណាម ចំនួន ០២ សន្លឹក បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕
ដោយ ៖ អ៊ុង ភក្ដី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ