សន្តិសុខសង្គម
រថយន្តកុងតឺន័រ បើកកិនសិស្សសាលាជាស៊ីមសាមគ្គីម្នាក់ស្លាប់
ភ្នំពេញ ៖ យុវជនជាសិស្សសាលាជាស៊ីមសាមគ្គីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ខណៈកំពុងជិះម៉ូតូបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កដួលទៅលើថ្នល់ត្រូវបានរថយន្តកុងតឺន័រកិនបែកក្បាល កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះលៀប ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JN-5471 ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្តាលឱ្យដួលទៅលើថ្នល់ ពេលនោះមានរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1014 ធ្វើដំណើរមកពីក្រោយជ្រុលទៅកិនបណ្តាលឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបើកបានប្រហែលជិតមួយគីឡូម៉ែត្រទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ហើយទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


