សន្តិសុខសង្គម
សិស្សសាលា៣នាក់ ឆក់ទូរសព្ទពីស្ត្រីម្នាក់បានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ជាសិស្សសាលាជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូបានសម្រេចនៅចំណុចបុរីពិភពថ្មីចំការដូងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង០០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបាន២នាក់មកវិញ។
ជនសង្ស័យដែលឃាត់បានចំនួន០២នាក់ ទី០១ ឈ្មោះ សីហា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរ សិស្ស មានទីលំនៅបន្ទប់ជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២ ឈ្មោះវី ចំរុង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ ចំរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រីឯជនរងគ្រោះ ឈ្មោះ ឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ សម្ភារៈបាត់បង់ ទូរសព្ទ០១គ្រឿង ម៉ាកIPHON 12 Promax តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅមុនកើតហេតុជនសង្ស័យទាំងបីនាក់បានជួបជុំគ្នានៅភូមិចំការឪឡឹកពីសង្កាត់ការទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។បន្ទាប់មកជនទាំង០៣នាក់ បាននាំគ្នាជិះម៉ូតូចំនួន០២គ្រឿង ដើម្បីធ្វើសកម្មភាពឆក់តាមដងផ្លូវ លុះមកដល់ចំណុចបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានជួបជនរងគ្រោះកំពុងជិះម៉ូតូ ហើយដាក់ទូរស័ព្ទ នៅឃ្លប់ម៉ូតូ ម៉ាកស្កូបពី ពេលនោះជនសង្ស័យឈ្មោះ គ្រៀល សីហា បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច រួចមកក៏ជិះម៉ូតូ មកសាលាបឋមសិក្សាពោធិ៍ចិនតុង។
ក្រោយពីទទួលបានព័ត៌មានថា មានករណីជនសង្ស័យឆក់ទូរសព្ទដៃពីជនរងគ្រោះនិងមានភិនភាគទៀត សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រទះឃើញក៏ធ្វើការឃាត់ខ្លួនបានតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ ទាំង០២នាក់ ត្រូវបានបញ្ជូនទៅខណ្ឌដង្កោវិញ ដែលជាម្ចាស់ករណីដើម្បីចាត់ការបន្ដ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ