សន្តិសុខសង្គម
ជនសង្ស័យមួយក្រុមធើ្វសកម្មភាពឆក់ទូរស័ព្ទដៃ ក្មេងកំពុងអង្គុយលេងហ្គេមរត់គេចខ្លួនបាន២ថ្ងៃ ត្រូវជាប់ខ្នោះសមត្ថកិច្ច
ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងកំពុងអង្គុយលេងហ្គេមនៅមុខផ្ទះ កាលពី០២ថ្ងៃមុនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកព្នៅ ធើ្វការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ក្នុងចំណោម៣នាក់ជាបន្តបន្ទាប់។

ជនសង្ស័យទាំង០២នាក់ ទី១ ឈ្មោះ ធឿន ប្រុសពៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។២-ឈ្មោះអាង សុខជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៣៨ ផ្លូវបេតុង ភូមិអណ្ដូង៥ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោងប្រមាណ ០១រសៀល ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចនៅខាងកើតវត្តជុំ ក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


គូបញ្ជាក់ថា កាលពីវេលាម៉ោង១១និង៤៤នាទីថ្ងៃត្រង់ ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ជនសង្ស័យមានគ្នាចំនួន ០៣នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងកំពុងលេងហ្គេមនៅមុខក្បែរផ្ទះ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីឆក់ទូរស័ព្ទបានសម្រេចក្មេងបានស្រែកឆោឡោ ក្រោយមកក៏មានការបង្ហោះវីដេអូ ពីសកម្មភាពនៅក្នុងបណ្ដាញសង្គមនិងស៊ែរតៗគ្នាលុះរំលងបានពីរថ្ងៃជនសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានចំនួន០២នាក់និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ អត្ថបទ៖សុភា
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


