Connect with us

សន្តិសុខសង្គម

អ្នកលក់ដូរ តាមបណ្ដោយផ្លូវ ១៣៤ និងមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្នើអាជ្ញាធរពន្យាពេលរុះរើចេញ

បានផុស

នៅ

ក្រុមអ្នកលក់ដូរតាមរទះ នៅមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងតាមបណ្ដាយផ្លូវលេខ ១៣៤ ស្នើសុំដល់អាជ្ញាធរខណ្ឌ៧មករា ទុកពេលឱ្យពួកគាត់បានរុះរើចេញយ៉ាងតិចណាស់ត្រឹម ១សប្ដាហ៍ ខណៈពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ដោយណែនាំឱ្យអ្នកលក់ទាំងអស់ ដែលយកចិញ្ចឹមផ្លូវជាអាជីវកម្ម ត្រូវប្រញាប់រុះរើចេញជាបន្ទាន់ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប៉ី ប៉ី ម្ចាស់តូបលក់កាហ្វេហ្វីន ម្ដុំផ្លូវ១៣៤ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី មិនបដិសេធនឹងការចុះរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរ នោះឡើយ ប៉ុន្ដែ អ្នកស្រី ស្នើសុំអាជ្ញាធរទុកពេលសម្រាប់ការរុះរើចេញយ៉ាងតិច ១សប្ដាហ៍ និងសូមឱ្យអាជ្ញាធរអនុវត្តការងារប្រកបដោយតម្លាភាព ស្មើភាពគ្នាទាំងអស់សម្រាប់អ្នកលក់ដូរទាំងអស់ នៅត្រង់ចំណុចផ្លូវ១៣៤ ​​និងមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះ ផ្ទាល់តែម្ដង។

អ្នកស្រី បន្ថែមថា អ្នកស្រី បានបើកតូបលក់កាហ្វេនៅទីនេះ ជាង១៥ឆ្នាំមកហើយ អ្នកស្រី ទទួលស្គាល់ផ្លូវម្ដុំមន្ទីរពេទ្យនេះ មានលក្ខណៈចង្អៀត និងមានការកកស្ទះ យ៉ាងពិតប្រាកដមែន តែប្រសិនបើគ្មានជម្រើសទើប អ្នកស្រី នៅតែបន្តលក់ដូរនៅទីនេះ ម្យ៉ាងក៏ដោយសារ អ្នកស្រី មានអតិថិជនដែលមកជួយទិញកាហ្វេក៏ច្រើនផងនោះ​ ទើបអ្ន​កស្រី មិនដាច់ចិត្តរុះរើចេញ ពីកន្លែងនេះ។

ចំណែក អ្នកលក់ចេកអាំង តាមរទះម្នាក់ សុំមិនបញ្ចេញឈ្មោះក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា លោកក៏មិនបដិសេធនឹងការចុះរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរដែរ ប៉ុន្ដែសូមអាជ្ញាធរចុះអនុវត្តការងាររបស់ខ្លួន ឱ្យស្មើភាពគ្នា រវាងអ្នកលក់ដូរ នៅទីនេះផង។

អ្នកលក់ដូររូបនេះ អះអាងទៀតថា ប្រសិនបើអាជ្ញាធរឱ្យរុះរើចេញ ត្រូវតែរុះរើចេញទាំងអស់គ្នា មិនមែនចេញតែអ្នកលក់ដូរតាមរទះ តែអ្នកលក់ផ្សេងទៀតនៅតែបន្តលក់ដូរបានធម្មតានោះទេ។

យ៉ាងណា អ្នកលក់ដូរម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះដូចគ្នា ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងនាមលោកជាអាជីវករលក់ដូរបន្ដិចបន្ដួច សូមស្នើសុំដល់អាជ្ញាធរ មេត្តាពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹង​ឱ្យរុះរើចេញ សូមទុកពេលឱ្យអ្នកលក់ទាំងអស់ បានត្រៀមលក្ខណៈ និងស្វែងរកកន្លែងលក់ថ្មី បានសិន។

លោក បន្ថែមថា ការលក់ដូរនៅមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះ លោក និងគ្រួសារ បានលក់ដូរជាង ៣ជំនាន់ មកហើយ ប្រសិនបើ អាជ្ញាធរ ឱ្យរុះរើចេញទុករយៈពេលតែ ៣ថ្ងៃ តើឱ្យលោកទៅរកកន្លែងណាលក់បានភ្លាមៗនោះ?

គូរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែកុម្ភៈ កន្លងទៅនេះ​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយ​ធ្វើកិច្ច​សន្យា​ទុក្ខ​រយៈពេល​៣ថ្ងៃ​ឱ្យ​ក្រុម​អាជីវករ​លក់ដូរ ដែលរំលោភលើចិញ្ចើមផ្លូវរុះរើចេញដោយខ្លួនឯង បើពុំដូច្នេះ​ទេ ​អាជ្ញាធរ និង​ចុះចា​ត់​វិធាន​ការរដ្ឋបាល៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម