សន្តិសុខសង្គម
ស្នងការរាជធានី ត្រៀមកម្លាំងជាង២ពាន់នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងនគរបាលជាង២ពាន់នាក់ដើម្បីការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៤នេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ខាងមុខនេះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹងនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេចកងកម្លាំងនគរបាលជាតិជាង២ពាន់នាក់ រួមទាំងសម្ភារមធ្យោបាយឧបករណ៍ផ្សេងៗបម្រើឲ្យកិច្ចការការពារសន្តិសុខសុវត្ថិភាព និងប្រើប្រាស់ឲ្យមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ កម្លាំងប្រចាំបញ្ជា កម្លាំងការពារគោលដៅសុវត្ថិភាពតាមទីវត្តអារាម ទីផ្សារតូចធំ និងកន្លែងរម្យនីយដ្ឋានផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដោះស្រាយចរាចរណ៍ជាដើម។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា យោងតាមអង្គប្រជុំកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមានការក្ដាប់មុខសញ្ញា និងទប់ស្កាត់អំពើបង្កចលាចលក្នុងសង្គមមិនឲ្យកើតមាននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះឡើយ។ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ត្រូវតាមដាន និងទប់ស្កាត់មុខសញ្ញាឆក់ លួច ប្លន់ គាស់ផ្ទះក៏ដូចជាក្មេងទំនើងជាដើម។

ក្នុងកិច្ចការពារ និងសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា កងកម្លាំងទាំងជាង២ពាន់នាក់នេះ នឹងចែកជា៨៤គោលដៅដើម្បីសម្រួលការកកស្ទះតាមដងផ្លូវ ជាពិសេសផ្លូវជាតិទាំង៦ក្នុងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យពលរដ្ឋធ្វើដំណើរបានស្រួល និងឆាប់បានដល់គោលដៅ៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


