សន្តិសុខសង្គម
អ្នកនាំពាក្យ៖ នគរបាលឃាត់ខ្លួនក្មេងទំនើងបាន ៤៣នាក់ បន្ទាប់ពីចូលឆ្នាំខ្មែររួច
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក តូច សុឃៈ (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន៤៣នាក់។

លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងបន្តថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពផ្សេងៗគ្នាចំនួន២២ករណី ហើយក្នុងចំណោមករណីសរុបនោះ គឺ រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល មានច្រើនជាងគេ។

ក្មេងទំនើង ជាក្រុមយុវជនប្រព្រឹត្តសកម្មភាពប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ក្នុងចំណោមការងារអាទិភាពចំនួន៦ ប្រមុខក្រសួងមហាផ្ទៃ បណ្ឌិត ស សុខា ក៏បានដៅយកការដោះស្រាយបញ្ហានេះដែរ។ សូមជម្រាបថា ករណីក្មេងទំនើងនៅតែកើតមានជាបន្តបន្ទាប់ ហើយក៏ត្រូវបានកម្លាំងនគរបាលបង្ក្រាបជាញឹកញាប់ផងដែរ ដោយឡែក កាលពីថ្ងៃ១៨ ដល់ថ្ងៃទី២៤ ខែមីនា ពោល គឺរយៈពេល១សប្តាហ៍ សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើងចំនួន ៧២នាក់ ក្នុងករណីផ្សេងៗគ្នាចំនួន២៥ ករណី៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


