ព័ត៌មានជាតិ
គយ និងរដ្ឋាករខេត្តកោះកុង បញ្ចប់ការដោះស្រាយករណីអាជីវករដឹកបន្លែផ្លែឈើ តវ៉ារឿងបង់ពន្ធច្រើន
សាខាគយ និងរដ្ឋាករខេត្តកោះកុង អះអាងថា បានបញ្ចប់ការសម្របសម្រួលដោះស្រាយជូនអាជីវករតវ៉ារឿងដំឡើងថ្លៃពន្ធបន្លែផ្លែឈើនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ចប់រួចរាល់ហើយ ដោយស្នើសុំកុំឲ្យមានការតវ៉ាបិទចរាចរណ៍បន្តទៅទៀត។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែឧសភា នេះថា លោក និងមន្ត្រីពាក់ព័ន្ធ បើកកិច្ចប្រជុំបន្ទាន់មួយរវាងអាជីវករដែលដឹកបន្លែផ្លែឈើពីច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទៅកាន់រាជធានីភ្នំពេញ និងខេត្តដទៃទៀត កាលពីអាទិត្យម្សិលមិញ ដើម្បីពន្យល់ពីហេតុផល នៃការដំឡើងពន្ធលើបរិមាណដែលជាគោលការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត សង្កត់ធ្ងន់ដែរថា មុននឹងមានគោលការណ៍ដំឡើងពន្ធលើបរិមាណនេះ ក្រុមជំនាញ សុទ្ធតែបានជូនដំណឹងដល់ពលរដ្ឋអាជីវកររួចរាល់ហើយ ប៉ុន្តែពួកគាត់បែរជានាំគ្នាតវ៉ាបិទចរាចរណ៍នៅរង្វង់មូលស្ពានកោះកុង កាលពីថ្ងៃទី ១៣ ខែឧសភា កន្លងទៅ។

ទោះយ៉ាងណា គយ និងរដ្ឋាករខេត្ត បានពន្យល់ណែនាំដល់អាជីវកររួចអស់ហើយពីគោលការណ៍ថ្មី នៃការដំឡើងពន្ធលើបរិមាណ ដើម្បីកៀរគរចំណូលជូនរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

មន្ត្រីគយ និងរដ្ឋាករ អំពាវនាវដែរ ករណីមានការកើតទុក្ខមិនសុខចិត្តរឿងពន្ធណាមួយ សុំពលរដ្ឋអាជីវករកុំនាំគ្នាបិទចរាចរណ៍ដែលបង្កឲ្យកកស្ទះចរាចរណ៍ ឬនាំឲ្យអសន្តិសុខសង្គម ពោលគឺអាចមកបង្ហាញទុក្ខកង្វល់នានានៅការិយាល័យសាខាគយ និងរដ្ឋាករខេត្ត បាន ២៤ ម៉ោង លើ ២៤ ម៉ោង។ ចៀសវាងប្រព្រឹត្តទង្វើអ្វីដែលខុសច្បាប់ហាមឃាត់។
កន្លងទៅ តំណាងក្រុមអាជីវករ ដែលលើកគ្នាតវ៉ា និយាយថា ការបង់ពន្ធលើបរិមាណបន្លែផ្លែឈើដូចដែលកំពុងអនុវត្តសព្វថ្ងៃ ពួកគាត់មិនអាចរកទទួលទានបានទេ និងបានសំណូមពរឲ្យមានការបន្ធូរបន្ថយបរិមាណបង់ពន្ធលើការនាំចូលបន្លែផ្លែឈើ។
អាជីវករ បន្ថែមថា ពួកគាត់ក៏ចូលរួមគោរពតាមកាតព្វកិច្ចច្បាប់ពន្ធនៅក្នុងប្រទេសផងដែរ ដោយរកស៊ីធ្វើអាជីវកម្មបង់ពន្ធជូនរដ្ឋ។ ដូច្នេះពួកគាត់ជឿជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងមេត្តាអនុគ្រោះយោគយល់ស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចុប្បន្ន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


