សន្តិសុខសង្គម
តុលាការសម្រេចចោទប្រកាន់ឧក្រិដ្ឋជនគ្រឿងញៀន៥នាក់ និងឃុំខ្លួនបណ្ដោះអាសន្ន
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្នក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៥នាក់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ តាមបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥មិថុនា ម្សិលមិញ។

ក្រុមឧក្រិដ្ឋជនទាំង៥នាក់ដែលត្រូវចោទប្រកាន់រួមមាន ១.ឈ្មោះ ហ្វាន យានគួយ (FAN YUAN KUEI) ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះ ហ័ង ហឺជៀន (HUANG HE JIAN) ភេទប្រុស អាយុ ៣៥ឆ្នាំ ៣.ឈ្មោះ ហ្វាង នឹងជីន (FANG CHENG JUN) ភេទប្រុស អាយុ ២០ឆ្នាំ ៤.ឈ្មោះ ស៊ូ ឈិនហៅ (HSU CHENG HAO) ភេទប្រុស អាយុ ២៣ឆ្នាំ និង៥.ឈ្មោះ ណូម៉ូរ៉ា សួគីជី (NOMORA SOKICHI) ភេទប្រុស អាយុ ៧៦ឆ្នាំ និងជនត្រូវចោទចំនួន ០៤ នាក់ទៀត រួមទាំងបក្ខពួកកំពុងគេចខ្លួន។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ជនត្រូវចោទបានប្រព្រឹត្តនៅភូមិព្រែករាំង ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ និងភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី១៦ និងទី១៧ ខែមិថុនា ឆ្នាំ២០២៤ រឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំជិត១៤៨គីឡូក្រាម។ តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១មិថុនា ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះជាឈ្មួញកណ្ដាលនាំចូលតាមច្រកព្រំដែនកម្ពុជាពីប្រទេសជិតខាង យកមកចែកចាយបន្តក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


