សន្តិសុខសង្គម
យុវជន វុទ្ធី ភារុណ សប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានការងារភ្លាមក្រោយការសិក្សាជំនាញបច្ចេកទេស៤ខែ
ភ្នំពេញ ៖ យុវជន វុទ្ធីភារុណ មកពីខេត្តកំពង់ធំ បានទទួលការងារធ្វើភ្លាមៗ ជាមួយប្រាក់ខែសមរម្យអាចជួយសម្រាលបន្ទុកឪពុកម្តាយបានមួយកម្រិតថែមទៀត ក្រោយបញ្ចប់ការសិក្សាជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITT)។

លោក វុទ្ធី ភារុណ អតីតសិក្ខាកាមជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា ក្រោយរៀនចំជំនាញបច្ចេកទេសបរិក្ខារត្រជាក់ចប់ភ្លាម សាលាក៏បានជួយយកប្រវត្តិរូបសង្ខេបទៅដាក់នៅក្រុមហ៊ុនមួយឈ្មោះថា CDS ហើយខាងក្រុមហ៊ុនក៏បានហៅទៅសម្ភាស និងផ្តល់ការងារឱ្យធ្វើតែម្តង។

លោកនិយាយថា «គ្រាន់តែរៀនចប់ភ្លាមគ្រូយកCVខ្ញុំទៅដាក់នៅក្រុមហ៊ុន CDS ហើយក្រុមហ៊ុនគេទាក់ទងមកខ្ញុំឱ្យទៅសម្ភាសស្អែកឡើងខ្ញុំចូលធ្វើការតែម្តង»។

លោកប្រាប់ថា ដំបូងលោកធ្វើជាងម៉ូតូ ប៉ុន្តែក្រោយមកក៏ទទួលបានព័ត៌មានថា មានការបណ្តុះបណ្តាលជំនាញបច្ចេកទេសបរិក្ខាត្រជាក់ ដែលជំនាញនេះត្រូវជាមួយចំណង់ចំណូលចិត្តផងនោះ លោកក៏សម្រេចចិត្តចូលរៀន។
លោកថា ការរៀនជំនាញនេះបានជួយឱ្យលោកមានចំណេះជំនាញមួយពិតប្រាកដ ថែមទាំងមានចំណូលបន្ថែមតាំងពីលោកចូលរៀនម្ល៉េះ ព្រោះថា ការរៀនជំនាញបច្ចេកទេសនេះ លោករៀនផងធ្វើការងារចាស់ដែលជាជាងម៉ូតូផង ហើយការចុះឈ្មោះចូលរៀន លោកប្រើបណ្ណសមធម៌ ដែលទទួលបានការសិក្សាដោយឥបង់ថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភ១ខែ២៨ម៉ឺនរៀលទៀតផង។ ជាពិសេសនៅពេលបញ្ចប់ការសិក្សាភ្លាម លោកក៏មានការងារធ្វើ អាចរកចំណូលជួយក្រុមគ្រួសារបាន១កម្រិតបន្ថែមទៀត។
លោកបានអំពាវនាវដល់យុវជនដទៃទៀត ដែលចង់មានជំនាញពិតប្រាកដ ដោយចំណាយពេលខ្លី រៀនឆាប់ចប់ ឆាប់មានការងារធ្វើ ទទួលបានប្រាក់ខែសមរម្យ អាចទៅចុះឈ្មោះចូលរៀនតាមជំនាញដែលខ្លួនពេញចិត្ត៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


