សន្តិសុខសង្គម
អាវុធហត្ថរាជធានីឃាត់ខ្លួនមន្ត្រីយោធាម្នាក់ បន្ទាប់ពីយកកាំភ្លើងAK ទៅគំរាមអ្នកលក់ត្រី
បុរសជាមន្ត្រីយោធាម្នាក់បានយកយកអាវុធម៉ាក AK 47 មួយដើមទៅគំរាមជនរងគ្រោះម្នាក់ដែលបានចោទខ្លួនថា មានទំនាក់ទំនងជាមួយប្រពន្ធជនរងគ្រោះ។ ហេតុការណ៍នេះបង្កការភ្ញាស់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មុខរបរយោធា (កងកិត្តិយសត្រែទ័ព) បច្ចុប្បន្នរស់នៅផ្ទះលេខ៦៨C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ តែ ប្រុស អាយុ៣៧ឆ្នាំ មុខរបររលក់ត្រី បច្ចុប្បន្នរស់នៅផ្ទះលេខ៣២G ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីវកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានដឹងថា នៅយប់ថ្ងៃកើតហេតុជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស 350 ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47 មួយដើមក្នុងរថយន្តពេលមកដល់កន្លែងកើតហេតុ បានដកអាវុធវែងAK47 ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះ និងអ្នកជិតខាង។ មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធរបស់គាត់។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែងAK47បានយកទៅទុកក្នុងឃ្លាំងវិញ។ សង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


