សន្តិសុខសង្គម
ស្លាប់ ១ របួស ៤ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត
យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ ត្រូវបានស្លាប់ភ្លាមៗ ក្នុងចំណោមជនរងគ្រោះទាំង ៥ នាក់ ខណៈដែលមានរថយន្តដឹកពោងស៊ីម៉ងត៍ បានរេចង្កូតទៅបុកយ៉ាងពេញទំហឹង ហើយជ្រុលចង្កូតធ្លាក់ក្នុងព្រៃតែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤៥ នាទីយប់ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ ៥៧ ចន្លោះ គ.ម ៣០-៣១ ចំណុចភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅច្រាស់ទិសគ្នា។
យោងតាមការបញ្ជាក់ពីលោក សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានលើកឡើងថា នៅក្នុងករណីនេះ បង្កឡើងដោយរថយន្តដឹកពោងស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ 3E-9334 បើកបរដោយជនមិនស្គាល់ឈ្មោះ ពីលិចទៅកើត ដល់ចំណុចកើតហេតុក៏បានបែកកង់មុខខាងឆ្វេង បណ្ដាលឲ្យរ៉េចង្កូតទៅបុករថយន្តម៉ាកតាកូម៉ា ពណ៌ខៀវ មួយបាំងកន្លះ ពាក់ស្លាកលេខ កំពង់ចាម 2A-5639 បើកបរពីកើតទៅលិច ដោយឈ្មោះ ឡេង រិទ្ធី ភេទប្រុស អាយុជាង ៣០ ឆ្នាំ បណ្ដាលឲ្យអ្នកបើកបរ(កៀបស្លាប់នឹងចង្កូត) រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល។ ដោយឡែកអ្នករួមដំណើរចំនួន ៤ នាក់ រួមមាន ៖ ១-ឈ្មោះ លី ស្រីរដ្ឋ អាយុ ៣០ ឆ្នាំ (ប្រពន្ធ របួសធ្ងន់) ,២-ឈ្មោះ លី សម្បត្តិ ភេទប្រុស អាយុ ៥ ឆ្នាំ(កូន របួសធ្ងន់) ,៣-ឈ្មោះ លី ណាវ៉ាន់ ភេទស្រី អាយុ ២ ឆ្នាំ (កូន របួសធ្ងន់), ៤-ឈ្មោះ លី វ៉ាន់សួង ភេទប្រុស អាយុ ១៧ ឆ្នាំ (ប្អូនថ្លៃ របួសស្រាល)។ ភ្លាមៗ ដែរ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តដោយរថយន្តសង្គ្រោះឃុំស្នឹង។ រីឯអ្នកបើកបររថយន្តដឹកស៊ីម៉ងត៍បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោលទាំងយប់។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីតាមរកអ្នកបើកបរឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


