Connect with us

សន្តិសុខសង្គម

ផ្ទះសម្បែង​ពលរដ្ឋ​​បី​ខ្នង​ត្រូវ​បង្ខំចិត្ត​រុះ​រើ ខណៈ​ច្រាំងទន្លេ​បាន​បាក់​ស្រុង​ជា​បន្តបន្ទាប់​

បានផុស

នៅ

ត្បូងឃ្មុំ ​៖ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជា​ច្រើ​ន​គ្រួសារ​រស់នៅ​តាម​បណ្តោយ​ដង​ទ​នក​លេ​មេគង្គ ក្នុងស្រុក​ត្បូងឃ្មុំ កំពុង​ប្រឈម​ការ​គំរាមកំហែង​ពី​គ្រោះធម្មជាតិ​បាក់​ស្រុត​ច្រាំងទន្លេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ហើយ​ដែល​កងកម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ជួយ​រុះ​រើ​ភ្លាមៗ រស់នៅក្នុង​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ប្រសិន​បើ​មិន​មាន​ការ​បង្ខំ​ចិត្ត​រុះរើ​ចេញ​ទេ​និង​អាច​បង្ក​ស្រុត​បាក់​ចូល​ទន្លេ​ហើយ​។

​ទន្ទឹម​នឹង​នេះ​ដែរ ភ្លាមៗ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប៉ែន កុស​ល្យ បាន​ចាត់​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះជួយ​អន្តរាគមន៍​រុះរើ​ជាបន្ទាន់​៕

អត្ថបទ និង​រូបភាព ​៖ ឡេ​ក ចាន់​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម