Connect with us

សន្តិសុខសង្គម

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ មិនធ្វើឲ្យប្រឡាយបឹងត្របែកជនលិចដូចឆ្នាំមុនៗនោះទេ

បានផុស

នៅ

ប្រឡាយលូបឹងត្របែកដែលតែងប្រឈមការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់ម្ដងៗ តែមួយ​រយៈចុងក្រោយនេះ មិនមានការជនលិចដូចមុននោះទេ ដោយសារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូមេធំៗ ត្រូវបានផ្លាស់ប្តូរនៅតាមតំបន់ងាយរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក សម្បត្តិ ដែលជាអ្នករស់នៅតំបន់នោះបានលើកឡើងថា ប៉ុន្មានថ្ងៃនេះ ត្បិតភ្លៀងធ្លាក់ខ្លាំងក៏ពិតមែន ប៉ុន្តែមិនមានការលិចលង់ដូចឆ្នាំមុនៗនោះឡើយ ដោយឆ្នាំមុនៗពេលមានភ្លៀងធ្លាក់ខ្លាំង គឺតែងជន់លិចមិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ។

គួររំលឹកថា មន្រ្តីជំនាញបានស្ដារប្រឡាយ លូបឹងត្របែកកាយយកនូវកាកសំណល់ចេញរួចរាល់ និងកំពុងសិក្សាបន្ថែមដើម្បីពង្រីកមុខកាត់លូដាក់ទំហំ ៦ម៉ែត្រ និងជម្រៅ គឺនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងដើម្បីរំដោះទឹកពេលមានភ្លៀងធ្លាក់ជៀសវាងការជន់លិច៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម