សន្តិសុខសង្គម
គម្រោងអភិវឌ្ឍន៍ប្រឡាយបឹងត្របែក នឹងចាប់ផ្តើមការពង្រីកបន្ថែមឆាប់ៗខាងមុខនេះ ដើម្បីជៀសវាងការជន់លិចបន្តទៀត
មន្ទីរសាធារណៈការរាជធានីភ្នំពេញ បាននិងកំពុងសិក្សាលម្អិតអំពីគម្រោងអភិវឌ្ឍន៍ពង្រីកប្រឡាយលូបឹងត្របែក ដែលអាចជួយដោះស្រាយបញ្ហាលិចទឹកជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណៈការណ៍ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា គិតចាប់ពីកំណាត់ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៨៨ រហូតទៅដល់កំណាត់ផ្លូវលេខ ១០៥កែងផ្លូវលេខ ៤៤៦ ប្រឡាយបឹងត្របែក គឺទើបតែស្តារកាយយកនូវកាកសំណល់ចេញរួចរាល់នោះទេ ហើយនឹងមានគម្រោងអភិវឌ្ឍន៍ផ្លាស់ប្តូរលូប្រអប់ខ្នាតធំឆាប់ៗនេះផងដែរ។
លោកបានបញ្ជាក់បន្តទៀតថា ចំពោះប្រឡាយលូបឹងត្របែកខាងលើនេះ នឹងមានការពង្រីកបន្ថែមក្នុងការផ្លាស់ប្តូរទំហំលូមានសភាពតូច ប្តូរទៅជាលូប្រអប់មានទទឹង៦ម៉ែត្រធំជាងមុន ដែលជម្រៅគឺនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង។ គោលបំណង ក្នុងការផ្លាស់ប្តូរ គឺដើម្បីអោយប្រព័ន្ធលំហូរទឹកហូរទាន់ បើមិនដូច្នោះទេនឹងបង្កអោយមានការជន់លិចតំបន់នោះ ធ្វើអោយប្រជាពលរដ្ឋពិបាកទាំងការរស់នៅ និងធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋលើកឡើងថា ជារៀងរាល់ឆ្នាំប្រឡាយលូបឹងត្របែកនេះ អោយតែមានភ្លៀងធ្លាក់ខ្លាំង គឺតែងមានការជន់លិច ដែលមិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ។ ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់មានអារម្មណ៍ត្រេកអរ នៅពេលបានឮដំណឹងថា មន្ទីរសាធារណៈការរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ផ្លាស់ប្តូរប្រព័ន្ធប្រឡាយលូបែបនេះ ហើយពួកគាត់បានបញ្ជាក់ថា បើគិតត្រឹមរយៈពេល ៦ខែចុងក្រោយនេះ បន្ទាប់ពីមានការស្តារប្រឡាយលូរួចគឺ មិនទាន់មានការលិចលង់ទៀតនោះឡើយ ។

ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ក្នុងនាមជាប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ក្រោយពីស្តារប្រឡាយលូបឹងត្របែករួច ប្រសិនជាផ្លាស់ប្តូរលូប្រអប់ខ្នាតធំរួចរាល់ទៀត ប្រាកដណាស់ឆ្នាំក្រោយនឹងដោះស្រាយបញ្ហាលិចទឹកបានជាក់ជាពុំខាន៕
អត្ថបទ និងរូបភាព៖ រដ្ឋា និង ម៉េង


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


