សន្តិសុខសង្គម
បុរសម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុករះរថយន្ត ២ គ្រឿង រួចព្យាយាមបើករត់ តែត្រូវភាគីរងគ្រោះប្រដេញឃាត់បានវិញ
បុរសម្នាក់ បើករថយន្ត Camry យ៉ាងលឿន ក្នុងស្ថានភាពស្រវឹង បុករះរថយន្តចំនួន ២ គ្រឿងទៀត រួចព្យាយាមបើករត់ តែត្រូវភាគីម្ចាស់រថយន្តរងគ្រោះប្រដេញឃាត់បានវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទី យប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9908 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស ២ នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បង្អង់ល្បឿនឈប់រង់ចាំស្តុបក្រហម ភ្លាមនោះដែរ ស្រាប់តែគេឃើញរថយន្តបង្កម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0621 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងស្រាជោកជាំ ក៏ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបម៉ាក ford យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយ ក៏បន្តល្បឿនបើករត់រហូតមកដល់ចំណុចគល់ស្ពានច្បារអំពៅ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក JA CUAR ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា TLN.666 បើកបរដោយនារីម្នាក់ ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។ ទោះយ៉ាងណា រថយន្តបង្ក មិនព្រមឈប់ដោះស្រាយ នៅបន្តល្បឿនបើករត់រហូតមកដល់ចំណុចក្រោមស្ពានអាកាស ៦០ ម៉ែត្រ បានបួងចង្កូតជ្រុលទៅបុកគំនរថ្ម និងគម្របលូ ទើបទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


