សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងបង្កប់ល្បែងខុសច្បាប់ក្រោយណែនាំមិនស្ដាប់
កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះបង្ក្រាបទីតាំងតារ៉ាងបាល់ទះ និងស្នូកឃ័រមួយកន្លែងដែលលួចបង្កប់ល្បែងស៊ីសងតាមអនឡាញខុសច្បាប់ បន្ទាប់ពីណែនាំមិនស្ដាប់។

ការចុះបង្ក្រាបនេះធ្វើនៅចំណុចតារ៉ាងបាល់ទះមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានដកហូតសម្ភារបម្រើឲ្យល្បែងស៊ីសងអនឡាញមួយចំនួន។
តាមអាជ្ញាធរបានឱ្យដឹងថា កន្លងមកអាជ្ញាធរសង្កាត់ ខណ្ឌ ធ្លាប់បានចុះទៅធ្វើការអប់រំ ណែនាំរួចមកហើយដោយមិនឲ្យមានការបើកលេងនូវល្បែងសុីសងខុសច្បាប់នោះទេ តែម្ចាស់ទីតាំងមិនបានស្ដាប់តាមការណែនាំរបស់អាជ្ញាធរនោះទេ បែជាលួចបើកលេងល្បែងស៊ីសងអនឡាញ ទើបកម្លាំងចុះបង្ក្រាបតែម្ដង។ ក្រោយពីដកហូតបានសម្ភារៈទាំងនោះ កម្លាំងអាជ្ញាធរប្រមូលយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


