សន្តិសុខសង្គម
ការដាក់ប្រព័ន្ធលូមុខកាត់៤ម៉ែត្រលើផ្លូវលេខ២៣០ ក្នុងសង្កាត់បឹងសាឡាង នឹងរួចរាល់ក្នុងខែវិច្ឆិកាខាងមុខនេះ
ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ ៤ម៉ែត្រ គុណ ២ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវលេខ ២៣០ (ផ្លូវកោសដូង) មុខម៉ុងឌីយ៉ាល់ ចាប់ពីមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ការដ្ឋានសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោយពីបើកការដ្ឋានកាលពីថ្ងៃ១៩សីហាកន្លងមក។

មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ការដ្ឋានដាក់លូខ្នាតធំនេះ ក្រោយស្ថាបនាជាមួយការអ៊ុតកៅស៊ូ ពីលើរួចរាល់ វាអាចរំដោះជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ។
មន្ត្រីដដែលបានបញ្ជាក់ថា ការដ្ឋាននេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រ កំពស់២ម៉ែត្រនេះ។
មន្ត្រីដដែរបានបន្តទៀតថា ការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រ មានប្រវែង១៩៧ម៉ែត្រ បានដំណើរការកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចនៅតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិអនុវត្ត ដោយក្រុមហ៊ុន Precast Plantsនេះដែរ។

ដោយឡែក ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបាននិងកំពុងអនុវត្ត ក៏ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អនុវត្តដោយក្រុមហ៊ុន Precast Plantsនេះផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


