Connect with us

សន្តិសុខសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ៣២ នាក់ ឆបោកអនឡាញ នៅទីតាំង ៤ កន្លែងផ្សេងគ្នា

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​ចំនួន ៣២ នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​អន​ឡាញ ក្នុង​ទីតាំង ៤ កន្លែង​ផ្សេងគ្នា ស្ថិត​នៅ​ភូមិសាស្ត្រ​បុរី ប៉េង​ហួត បឹង​ស្នោរ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៦ មាន​ការ​អនុញ្ញាត​ពី​លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ដោយ​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី លោក មុត ដារ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​វត្ថុតាង​កុំព្យូទ័រ​លើ​តុ និង​ទូរស័ព្ទ​ដៃ​មួយ​ចំនួន។ ក្នុង​នោះ​រក​ឃើញ​ថា ជនសង្ស័យ​បាន​ក្លែងខ្លួន​ជា​សមត្ថកិច្ច​នគរបាល និង​រដ្ឋអាជ្ញា​កូរ៉េ ដើម្បី​ជំរិត​គំរាម​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ជា​ជនជាតិ​កូរ៉េខាងត្បូង។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​បំភ្លឺ​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម