ព័ត៌មានអន្ដរជាតិ
ការចាប់ជំរិតជនបរទេសជាបន្តបន្ទាប់នៅថៃ បង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះជាសម្បុក Scam
ប្រទេសថៃបានសាងភាពល្បីល្បាញយូរមកហើយ គឺល្បីឈ្មោះជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ (Scam) ដ៏ធំមួយ ដោយប្រមូលបានប្រាក់រាប់លានដុល្លារ សូម្បីសារព័ត៌មាន Reuters ក៏ចុះផ្សាយដែរ។

កុំថាឡើយប្រជាជនសាមញ្ញក្នុងស្រុក សូម្បីបុគ្គលល្បីៗមកពីបរទេសចូលទៅលេងក្នុងប្រទេសថៃ ក៏បានក្លាយជាជនរងគ្រោះនៃអំពើឆបោកនេះដែរ។
ខាងក្រោមនេះគឺជាករណីឆបោក-ចាប់ជំរិតដ៏ល្បីចំនួន៣ ដែលកើតឡើងនៅក្នុងប្រទេសថៃ មួយរយៈពេលចុងក្រោយ៖
១. តារាសម្តែងចិន Wang Xing

តារាសម្ដែងចិន Wang Xing គឺជាគោលដៅនៃការបោកប្រាស់ ដែលប្រើការតេស្តសម្តែងក្លែងក្លាយដើម្បីបញ្ឆោតគាត់ឲ្យមកទីក្រុងបាងកក។ ក្រុមឆបោកដែលអះអាងថា ជាបុគ្គលិករបស់ក្រុមហ៊ុនសិល្បៈថៃ GMM Grammy បានទាក់ទងទៅ Wang តាមកម្មវិធី WeChat ឲ្យធ្វើដំណើរមកប្រទេសថៃ។
នៅពេល Wang មកដល់ទីក្រុងបាងកកក្នុងខែមករា គាត់ត្រូវបានគេចាប់ជំរិត និងនាំឆ្លងដែនចូលប្រទេសមីយ៉ាន់ម៉ា ទៅកាន់មជ្ឈមណ្ឌលឆបោក «Apollo Park»។ ក្រុមឧក្រិដ្ឋជន បានយកលិខិតឆ្លងដែនរបស់គាត់ ហើយកោរសក់ ថែមទាំងបង្ខំគាត់ឲ្យរៀនពីរបៀបបើកបណ្តាញបោកប្រាស់តាមអនឡាញទៀតផង។
ឧបទ្ទវហេតុនេះធ្វើឲ្យភ្ញៀវទេសចរចិនខឹងសម្បា ឈានដល់ការលុបចោលកម្មវិធីប្រគំតន្ត្រីក្នុងប្រទេសថៃ ពីសំណាក់តារាចិនផ្សេងទៀតផង។
២. ជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ Yu Emil

នៅខែមករា ជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ម្នាក់ឈ្មោះ Yu Emil ត្រូវបានល្បួងឲ្យទៅប្រទេសថៃ ហើយត្រូវបានជួញដូរជាបន្តបន្ទាប់។ ក្រុមឧក្រិដ្ឋជនតៃវ៉ាន់-ចិន បានល្បួង Yu ពីទីក្រុងសៀងហៃ ដោយភូតថា ចូលរួមក្នុងពិធីបើកសម្ពោធហាងនំប៉័ងក្នុងទីក្រុងបាងកក។
៣. តារាម៉ូដែលចិន Yang Zeqi

តារាម៉ូដែលចិនឈ្មោះ Yang Zeqi ក៏ត្រូវបានបញ្ឆោតទៅប្រទេសថៃដោយការបោកប្រាស់ដូចទៅនឹង Wang Xing ដែរ។
Yang ត្រូវបានទាក់ទងតាម WeChat ដោយអ្នកសមគំនិតនៃក្រុមឆបោកដែលពាក់ព័ន្ធនឹងករណី Wang Xing។ Yang បានបាត់ខ្លួននៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខែធ្នូឆ្នាំ២០២៤ ហើយគេជឿថា Yang ត្រូវបានជួញដូរ។ បន្ទាប់ពីករណី Wang Xing គ្រួសាររបស់គាត់បានបង្ហោះសារអង្វរសុំជំនួយ ហើយគាត់ត្រូវបានគេរកឃើញ និងត្រលប់ទៅផ្ទះវិញនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសថៃ ចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលជាពួកឧក្រិដ្ឋជនអនឡាញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


