សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដង្កោចុះបាញ់ទឹកលាងសំអាតផ្លូវនៅតំបន់បឹងតាម៉ាតក្រោយបន្សល់កាកសំណល់ដោយជំនន់ទឹកភ្លៀង
រដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី២២ តុលានេះ បានសហការជាមួយរថយន្តបាញ់ទឹកលាងសំអាតផ្លូវរបស់សាលារាជធានីភ្នំពេញ ចុះបាញ់ទឹកលាងសំអាតលេីដងផ្លូវមុខផ្ទះប្រជាពលរដ្ឋនៅតំបន់បឹងតាម៉ាត បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកទៅវិញបន្សល់នូវកាកសំណល់។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា កន្លងមកបឹងតាម៉ាតមានការជនលិចដោយជំនន់ទឹកភ្លៀង និងធ្វេីឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនដែលនៅក្បែរនោះ។ បន្ទាប់ពីទឹកបានស្រកទៅវិញបន្សល់ទុកនូវកាកសំណល់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យរថយន្ដបាញ់ទឹករបស់មន្ទីរសាធារណការ រាជធានីភ្នំពេញ សហជាមួយរដ្ឋបាលខណ្ឌដង្កោ បាញ់លាងសំអាតផ្លូវមួយចំនួនក្នុងតំបន់បឹងម៉ាត ដើម្បីបង្កភាពងាយស្រួល និងសោភណ្ឌភាពក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏អរគុណដល់អាជ្ញាធរដែលតែងតែយកចិត្តទុកដាក់មកលេីប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខា







-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


