Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់បឹងសាឡាងផ្លាស់ប្ដូរប្រព័ន្ធលូថ្មីក្នុងមូលដ្ឋានសម្រេច៧០ភាគរយ

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សាទរចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរដែលបានផ្លាស់ប្ដូរប្រព័ន្ធលូមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាប់បាន និងបង្កការជនលិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ការដ្ឋានផ្លូវប្ដូរប្រព័ន្ធនេះស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រេចបានប្រមាណជាង៧០ភាគរយ ក្នុងការកាយលូចាស់ចេញដាក់ប្រព័ន្ធលូថ្មី និងធើ្វការចាក់បេតុងថ្មីឡើងវិញនៅទីតាំងដែលបានកាយ ។

លោក ចាន់ មុនី ជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ថា កាលពីមុនពេលមានភ្លៀងធ្លាក់ម្ដងៗតែងតែមានការជន់លិចទឹកនៅលើផ្លូវដោយសារប្រព័ន្ធលូមានសភាពចាស់ ហើយផ្នែកមួយចំនួនមានដីចូពេញ និងមួយផ្នែកទៀតបាក់ស្រុកចូលក្នុងជាហេតុធើ្វអោយទឹកមិនអាចហូរបាន។

បន្ថែមពីនេះអ្នកស្រី សូ ដានី ជាប្រជាពលរដ្ឋបានសម្ដែងក្ដីសប្បាយចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានដែលបានផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានបញ្ជាក់ថា ទំហំលូដែលបានធ្វើការផ្លាស់ប្ដូរនេះមានទំហំ ៦តឹក ដែលអាចធ្វើឲ្យប្រព័ន្ធលូនេះបង្ហូរទឹកទៅបានលឿនជាងមុន និងមិនការជន់លិចដល់ផ្ទះប្រជាពលរដ្ឋនៅពេលមានភ្លៀងម្ដងៗនោះទេ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម