សន្តិសុខសង្គម
ពលរដ្ឋសំណូមពរអាជ្ញាធរជួសជុលផ្លូវមួយខ្សែនៅជាប់របងផ្សារ ២០០២ ខូចខាតរាប់ឆ្នាំមកហើយ
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែប្រវែងជាង ១០០ម៉ែត្រ នៅជាប់របងផ្សារ ២០០២ ដែលខូចពិបាកធ្វើដំណើរជាយូរឆ្នាំមកហើយ។

អ្នកស្រី តូ រចនា ពលរដ្ឋរស់នៅអមសងខាងផ្លូវបានអោយដឹងថា ក្នុងនាមគាត់ជាពលរដ្ឋ មិនសូវសប្បាយនោះទេ ពេលដែលអាជ្ញាធរបណ្តែតបណ្តោយអោយផ្លូវមួយខ្សែនេះខូចខ្លាំងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកស្រីបន្តថា ពួកគាត់ធ្លាប់បានឃើញអាជ្ញាធរចុះវាស់វែងត្រួតពិនិត្យ២ទៅ៣ដងដែរ ប៉ុន្តែវាស់វែងហើយ ក៏ស្ងាត់ឈឹង ទុកចោលរហូតមកដល់បច្ចុប្បន្ន។
លោក ហ រតនា ពលរដ្ឋក្បែរនោះបានលើកឡើងបន្ថែមថា រាល់ពេលមានភ្លៀងធ្លាក់ម្តងៗ លិចផ្លូវពិបាកឆ្លងកាត់ និង មានទឹកដក់តាមជង្ហុកពិបាករស់នៅតែម្តង។ ប៉ុន្តែនៅពេលពលរដ្ឋនាំគ្នាប្រមូលថវិកាទិញគ្រួសចាក់ តាមជង្ហុកបែរមានអាជ្ញាធរចុះមកស្តីបន្ទោសទៅវិញ។ មិនតែប៉ុណ្ណោះ តាមរបងផ្សារក្បែរផ្លូវបេតុងខូចនេះ ក៏ឃើញមានសំរាមពាសវាលពាសកាល ដោយមិនមានធុងសម្រាប់ដាក់នោះឡើយ។

ពាក់ព័ន្ធបញ្ហាផ្លូវបេតុងដែលខូចនេះ ក្រុមការងារបានព្យាយាមទំនាក់ទំនងទៅកាន់ លោក ចៅសង្កាត់អូរបែកក្អមតាមរយៈទូរស័ព្ទជាច្រើនដងដែរ ប៉ុន្តែមិនមានអ្នកលើកនោះឡើយ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជួយស្ថាបនាជួសជុលផ្លូវនៅចំណុចខូចខាតនេះផង ព្រោះពួកគាត់ពិបាករស់នៅខ្លាំងដោយសារផ្លូវខូចអស់ហើយ និងមានជង្ហុកធំៗ ថែមទៀតផង និងមេត្តារកដំណោះស្រាយជូនពួកគាត់អោយបានលឿនជាងនេះ ដើម្បីអោយពលរដ្ឋងាយស្រួលរស់នៅ និងធ្វើដំណើរ៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


