សន្តិសុខសង្គម
លោក ជួន ណារិន្ទ៖ រយៈពេល១០ខែ ឆ្នាំ២០២៤ នគរបាលរាជធានីបង្ក្រាបក្មេងទំនើង៩៣ករណី ឃាត់ខ្លួនជនល្មើសជាង ៤០០នាក់
ដោយមានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយន្តការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ គឺត្រូវឱ្យអាជ្ញាធរបង្កើនការបង្ក្រាបក្រុមក្មេងទំនើង និងគ្រឿងញៀនឲ្យបានដាច់ខាតដើម្បីសង្គម និងប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបសកម្មភាពក្រុមក្មេងទំនើងបានចំនួន៩៣ករណី និងបានឃាត់ខ្លួនជនល្មើសចំនួន ៤១១នាក់ ដើម្បីអនុវត្តតាមនីតិវិធី។
លោកស្នងការសង្កត់ធ្ងន់ថា ក្នុង៩៣ករណីនោះ នគរបាលបានធ្វើការបែងចែកជា ៤បទល្មើសផ្សេងទៀត ដូចជា៖
ទី១ ជនល្មើសប្រើប្រាស់រូបភាពជាក្មេងទំនើង ដោយធ្វើសកម្មភាពកាប់ ធាក់ ប្លន់ មានចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។ ទី២ ការធ្វើសកម្មភាពកាប់ដោយហិង្សា មានស្ថានទម្ងន់ទោស មានចំនួន ៦៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣០២នាក់។ ទី៣ ការធ្វើសកម្មភាពកាប់បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ មានចំនួន ១៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥២នាក់។ និងទី៤ ការកាន់កាប់អាវុធដោយខុសច្បាប់ (ក្នុងន័យនេះ អាវុធ គឺជាវត្ថុ ឬរបស់ទាំងឡាយណាដែលជនល្មើស ប្រើប្រាស់ដើម្បីធ្វើសកម្មភាពទុច្ចរិត) មានចំនួន ១៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់។

លោក ជួន ណារិន្ទ បញ្ជាក់បន្ថែមទៀតថា នេះជាលទ្ធផលក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤ ដោយសង្កេតឃើញថាសកម្មភាពក្មេងទំនើងរហូតមកដល់ពេលនេះមានភាពអន់ថយតែទោះជាយ៉ាងណាក៏ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅតែបង្កើនការបង្ការទប់ស្កាត់ ដូចភ្លៀងរលឹម ដើម្បីការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋជាប់ជាប្រចាំ៕
អត្ថបទ៖ សុភា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


