Connect with us

សន្តិសុខសង្គម

ស្នងការខេត្តបាត់ដំបង ឃាត់ខ្លួនបក្ខពួកជនសង្ស័យ​ដែលបាញ់ប្រហារជនរងគ្រោះជាង១០គ្រាប់បានម្នាក់

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលបាញ់ប្រហារជនរងគ្រោះជាង១០គ្រាប់បណ្ដាលឲ្យស្លាប់បានម្នាក់ហើយ ​នៅរសៀលថ្ងៃទី៨ ខែ​ធ្នូ ឆ្នាំ២០២២នេះ។

ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ចាក់ថា មុខសញ្ញាជាជនសង័្សយជុំវិញករ​ណី​ផ្ទុះអាវុធនៅក្នុងក្រុងបាត់​ដំ​បង ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន​បា​ន​ម្នាក់ហើយ​ នៅវេលាម៉ោង​៣និង​០០នាទី រសៀល​ថ្ងៃទី៨ ខែ​ធ្នូ ឆ្នាំ២០២២ នេះ ដោយមាន​ការសហការជាមួយ​សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ។

Processed with Rookie Cam
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យកំពុងនាំខ្លួនមក​កាន់ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង ដើម្បីធ្វើការ​ស្រាវជ្រាវបន្ត​ រីឯបក្ខពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្ត​ទៀត។

គួររំលឹកថា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើករថយន្តទំនើបចុះទៅបាញ់យ៉ាងសាហាវ ទៅលើជនរង​គ្រោះដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ ហើយបានគេចខ្លួនបាត់ស្រ​មោល។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែរវេទិកាអ៊ុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្តម៉ាក GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជនម្នាក់​ដែលកំពុងអង្គុយលេងនៅ​លើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។​ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។ ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជុំវិញករណីបាញ់សម្លាប់ដោយគ្មានញញើតនេះដែរ ក៏មានប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចយ៉ាងជំនិតទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារចាប់រូបភាពបានទាំងអស់ ប៉ុន្តែពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម