សន្តិសុខសង្គម
គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងជ្រកក្រោមស្លាកយីហោ ក្លឹបប៊ីយា
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានធ្វើការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងជ្រកក្រោមស្លាកយីហោ «ធីវី ក្លឹបប៊ីយា» ដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចអគារផ្សារក្នុងបុរី ញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបនេះមានប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងខាងលើមានបង្កប់លេងល្បែងទំនើប បាញ់ត្រី និងល្បែងជាច្រើនទៀត ទើបនៅយប់ថ្ងៃទី២ធ្នូ អាជ្ញាធរដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង។

លោក ផុន សុផាត អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការបង្ក្រាបនេះទទួលបានបទបញ្ជាពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ បានចាត់រូបលោកដឹកនាំកម្លាំងចុះមកចំណុចទីតាំងយីហោ «ធីវី បុកប៊ីយា» ដែលមានលួចលាក់បង្កប់ល្បែងស៊ីសងប្រភេទទូហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងខុសច្បាប់។

ជាលទ្ធផលក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងអាជ្ញាធរបានដកហូតទូហ្គេមបាញ់ត្រី ចំនួន៣ និងទូហ្គេមតុក្តតាចំនួន២ រួមនឹងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត តែពុំមានឃាត់មនុស្សនោះទេ គ្រាន់តែណែនាំអប់រំ អ្នកមើលការខុសត្រូវ នៅទីនោះ ដោយសារម្ចាស់ទីតាំងមិននៅកន្លែងកើតហេតុ។
ក្រោយណែនាំ និងធ្វើកំណត់តហេតុរួច វត្ថុតាងខាងលើអាជ្ញាធរបានដឹកទីរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំបន្តតាមនិតិវិធី៕
អត្ថបទ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


