សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ បន្តស្ថាបនាផ្លូវបេតុងជូនពលរដ្ឋមួយខ្សែទៀត
លោក សុិន វុទ្ធី ចៅសង្កាត់ភ្លេីងឆេះរទេះ នៃរដ្ឋបាលខណ្ឌកំបូល បានពិនិត្យសិក្សាដាក់គ្រឿងចក្រឈូសឆាយ កាយរៀបប្រព័ន្ធលូថ្មី និងចាក់ផ្លូវបេតុងមួយខ្សែទៀតក្នុងគម្រោងមូលនីធិឆ្នាំ២០២៤ ដេីម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។

លោកចៅសង្កាត់បានឱ្យដឹងថា ផ្លូវមួយខ្សែខាងលេីស្ថិតនៅភូមិភ្លើងឆេះរទេះលិច បានរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា កង្វះប្រព័ន្ធលូ ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរ និងប៉ះពាល់ដល់ការប្រកបរបរប្រចាំថ្ងៃ ទេីបដាក់គ្រឿងចក្រឈូសឆាយសម្រួល កាយដីដាក់ប្រព័ន្ធលូថ្មី និងចាក់ផ្លូវបេតុង ដេីម្បីសម្រួលដល់ប្រជាពលរដ្ឋ បញ្ចៀសការជន់លិចនារដូវរស្សា។

តាមការឲ្យដឹងពីលោកចៅសង្កាត់នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ផ្លូវដែលស្ថាបនាជាផ្លូវបេតុង និងដាក់ប្រព័ន្ធលូថ្មីខាងលេីមានប្រវែង១៣០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិភ្លេីងឆេះរទេះលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានភ្នំពេញ ដោយប្រេីប្រាស់ថវិកាមូលនីធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ ។

លោកសុិន វុទ្ធី ចៅសង្កាត់បានបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវបេតុងក្នុងមូលដ្ឋានភូមិភ្លេីងឆេះរទេះលិចនេះ គឺស្ថាបនាបានចំនួន៦ខ្សែហេីយ សរុបប្រវែង១ពាន់ម៉ែត្រ ដោយប្រេីប្រាស់ថវិកាមូលនីធិភិវឌ្ឍន៍សង្កាត់ក្នុងឆ្នាំ២០២៤។
ជាមួយគ្នានោះផងដែរអាជ្ញាធរក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានមេត្តជួយថែរក្សា ទុកដាក់សំរាមនិងវិចខ្ចប់ឲ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន ហេីរចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹក៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?