Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់ទួលសង្កែទី១ ជួសជុលផ្លូវមួយខ្សែដើម្បីបង្កភាពងាយស្រួលជូនពលរដ្ឋ

បានផុស

នៅ

រដ្ឋបាលសង្កាត់ទួលសង្កែទី១ នៃរដ្ឋបាលខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងមន្ត្រីសង្កាត់ ប្រជាការពារសង្កាត់ សហការជាមួយមេភូមិបាក់ទូក ចុះជួសជុលផ្លូវលេខ១០៣ ដែលមានជង្ហុកសំបុកមាន់តូចៗដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានបញ្ជាក់ថា កន្លងមកតាមបណ្ដោយលេខ១០៣នេះ មានជង្ហុកតូចៗជាច្រើន ធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ ជាពិសេសពេលមានភ្លៀងធ្លាក់។

គួររំលឹកថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាទទួលបានការណែនាំពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យមន្រ្តីជំនាញ និងសង្កាត់ទាំង៧ ក្នុងមូលដ្ឋានខណ្ឌ ឱ្យបន្តចុះជួសជុលនៅជង្ហុកតូចៗ តាមផ្លូវក្នុងភូមិសាស្ត្រសង្កាត់រៀងខ្លួនៗឲ្យមានសភាពល្អប្រសើរឡើងវិញ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម